ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែបម្រើ Lucas Paqueta របស់ក្លិប West Ham ស្ថិតក្រោមការស៊ើបអង្កេតជុំវិញការបំពានភ្នាល់ដែលអាចមាន

ចែករំលែក៖

ប្រភពបានបញ្ជាក់ប្រាប់ BBC ថា ខ្សែបម្រើ Lucas Paqueta កំពុងត្រូវបានស៊ើបអង្កេតដោយសមាគមបាល់ទាត់សម្រាប់ការបំពានច្បាប់ភ្នាល់ដែលអាចកើតមានលើរូបគាត់ផ្ទាល់។ ខ្សែបម្រើ West Ham វ័យ២៥ឆ្នាំរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅ Manchester City។

កាលពីថ្ងៃសុក្រ Paqueta ត្រូវបានដកចេញពីក្រុមប្រេស៊ីលសម្រាប់ការប្រកួតជម្រុះ World Cup នាពេលខាងមុខរបស់ពួកគេដើម្បីឱ្យគាត់ដោះស្រាយបញ្ហារបស់គាត់ដែលកំពុងស៊ើបអង្កេត។ សារព័ត៌មាន Sky Sports បានរាយការណ៍ថា Paqueta ដោយនិយាយថា គាត់មិនបានភ្នាល់ដោយខ្លួនឯងទេ ហើយមានការភ្ញាក់ផ្អើលចំពោះរបាយការណ៍នេះ។

ការស៊ើបអង្កេតដែលត្រូវបានគេរាយការណ៍ផងដែរថា ពាក់ព័ន្ធនឹងស្ថាប័នគ្រប់គ្រងពិភពលោក FIFA ត្រូវបានគេជឿថា ផ្តោតទៅលើការភ្នាល់ដែលដាក់នៅក្នុងប្រទេសប្រេស៊ីលបានផ្តល់រង្វាន់ទៅនឹង Paqueta។ ថ្លែងកាលពីថ្ងៃសុក្រ គ្រូបង្វឹកបណ្ដោះអាសន្នរបស់ប្រេស៊ីលលោក Fernando Diniz បាននិយាយថា Paqueta ត្រូវបានចាកចេញពីក្រុមរបស់គាត់សម្រាប់ការប្រកួតជម្រុះជាមួយបូលីវី និងប៉េរូនៅខែក្រោយ។

លោក Diniz បានប្រាប់អ្នកយកព័ត៌មានថា “Paqueta ស្ថិតនៅក្នុងបញ្ជី គាត់ជាកីឡាករដែលខ្ញុំចូលចិត្តខ្លាំងណាស់។ វាជាពេលវេលាសម្រាប់គាត់ក្នុងការដោះស្រាយបញ្ហាទាំងនេះ។ មនុស្សត្រូវការពេលវេលាដើម្បីដោះស្រាយបញ្ហាទាំងនេះ គាត់ជាកីឡាករដែលខ្ញុំស្រលាញ់ ខ្ញុំមានចំណាប់អារម្មណ៍ល្អបំផុតចំពោះគាត់”។

Paqueta បានចូលរួមជាមួយក្រុមញញួរធំ West Ham ពី Lyon ក្នុងតម្លៃ៣៥.៥លានផោនកាលពីរដូវក្តៅមុន និងជាកីឡាករសំខាន់ក្នុងក្លិបដែលជួយឈ្នះពានរង្វាន់ Europa Conference League។ គាត់បានបង្ហាញខ្លួន២៨ប្រកួតនៅ Premier League កាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន៤គ្រាប់ និង assist ៣គ្រាប់។

លោក Pep Guardiola គ្រូបង្វឹករបស់ Man City បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រថា Paqueta ជាកីឡាកររបស់ West Ham ហើយនឹងមិនធ្វើអត្ថាធិប្បាយលើការផ្ទេរដ៏មានសក្តានុពលនោះទេ។នៅក្នុងខែឧសភា ខ្សែប្រយុទ្ធរបស់ Brentford Ivan Toney ត្រូវបានព្យួរពីបាល់ទាត់រយៈពេល៨ខែសម្រាប់ការបំពានច្បាប់ភ្នាល់របស់ FA ចំនួន២៣២ករណី ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖