ព័ត៌មានទាន់ហេតុការណ៍៖

គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ឃាត់ខ្លួនជនពាក់ព័ន្ធគ្រឿងញៀនចំនួន ៩៩នាក់ ក្នុងថ្ងៃតែមួយ​

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន ៩៩នាក់ (ស្រី ២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៦ករណី ទូទាំងប្រទេសកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ​។​ ដូច្នេះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! 

ក្នុងចំណោមជនសង្ស័យចំនួន ៩៩នាក់ រួមមាន៖ ជួញដូរ ៤ករណី ឃាត់ ១៧នាក់ (ស្រី ១នាក់)។​ ដឹកជញ្ជូន រក្សាទុក ១៣ករណី ឃាត់ ៤៤នាក់ (ស្រី ១នាក់)។​ និងប្រើប្រាស់ ៩ករណី ឃាត់ ៣៨នាក់ (ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២០ ខែសីហា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ២១៥,០ក្រាម និង ១៥កញ្ចប់តូច។​ និងកេតាមីន (Ke) ស្មេីនិង​ ២៨១,៧០ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១២អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិ ៩អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ៣អង្គភាព​ មានដូចខាងក្រោម​៖

*១ / មន្ទីរ៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៧ករណី ឃាត់ ៣០នាក់ ចាប់យក Ice ២៩,៩១ក្រាម។

*២ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ រក្សាទុក ៣ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៧,០៨ក្រាម និង Ke ២៨១,៧០ក្រាម។

*៣ / កំពត៖ រក្សាទុក ១ករណី ឃាត់ ១៧នាក់ ស្រី ១នាក់ ចាប់យក Ice ៣៨,៥៤ក្រាម។

*៤ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ៥នាក់ ចាប់យក Ice ៥,៣៩ក្រាម។

*៥ / ក្រចេះ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យក Ice ១៣កញ្ចប់តូច។

*៦ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ០,៤២ក្រាម។

*៧ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ២,៧៥ក្រាម។

*៨ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៧នាក់។

*៩ / ស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ២កញ្ចប់តូច។

ដោយឡែកកងរាជអាវុធហត្ថ ៖ ៣អង្គភាព

*១ / កំពង់ចាម៖ រក្សាទុក ២ករណី ឃាត់ ៧នាក់ ចាប់យក Ice ០,៧៦ក្រាម។

*២ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ១០នាក់ ចាប់យក Ice ១៣០,៨៤ក្រាម។

*៣ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៤,៧០ក្រាម៕

ដោយ៖ សហការី​


ចែករំលែក៖