ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលជំនាញគ្រឿងញៀនក្រុងប៉ៃលិនចុះឃាត់ខ្លួនជនសង្ស័យ២នាក់ប្រើប្រាស់ថ្នាំញៀននិងសម្ភារ:មួយចំនួន

ចែករំលែក៖

ខេត្តប៉ៃលិន៖ បើតាមប្រភពពីនគរបាលមន្ត្រីជំនាញនៃក្រុងប៉ៃលិនបានឱ្យដឹងថា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៦និង៣០នាទី កម្លាំងផែនប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ទទួលការរាយការណ៍ពីភ្នាក់ងារសម្ងាត់ថា នៅចំណុចផ្លូវលំជិតស្ទឹងតារាប ស្ថិតនៅភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន០២នាក់ប្រុស កំពុងធ្វេីសកម្មភាពជួញដូរនៅទីនោះ ក្រោយមកកម្លាំងផែនប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ធ្វើការចុះស៊េីបអង្កេតស្រាវជ្រាវ និងបង្ក្រាបជាក់ស្ដែង ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ប្រុស ឆែកឆេរលើដងខ្លួនរកឃេីញថ្នាំញៀន ប្រភេទម៉ាទឹកកកចំនួន០២កញ្ចប់តូច និងបាននាំយកមក អធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដេីម្បីធ្វើការសាកសួរ។

នគរបាលជំនាញក្រុងបានបន្តថា÷

ជនសង្ស័យដែលបានឃាត់ខ្លួន០២នាក់មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ ជឿន សិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានផ្ទុកសារធាតុញៀន(+)។ 

២-ឈ្មោះ ញឹម ឆៃ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានផ្ទុកសារធាតុញៀន(+)។

-វត្ថុតាងដែលបានដកហូតរួមមាន៖

១-ម្សៅក្រាមពណ៌សថ្លា(សង្ស័យម៉ាទឹកកក)ចំនួន០២កញ្ចប់តូច ទម្ងន់០,៥៦ក្រាមសាច់ថ្នាំសុទ្ធ។

២-ទូរស័ព្ទដៃចំនួន០២គ្រឿង។

ក-ម៉ាកsamsung ពណ៌ខៀវ ចំនួន០១គ្រឿង។ 

ខ-ម៉ាកredmi ពណ៌ស ចំនួន០១គ្រឿង។

៣-រថយន្តម៉ាក HYUNDAI ពណ៌ស ស៊េរីឆ្នាំ២០០២ ពាក់ផ្លាកលេខប៉ៃលិន1A-0109 ចំនួន០១គ្រឿង។ 

៤-ម៉ាសុីនភ្លើង ចំនួន០១គ្រឿង។

-ករណីខាងលើនេះ សូមគោរពស្នើសុំយោបល់លោក ស្នងការ ដើម្បីឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាង នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តនីតិវិធី៕

ដោយ ៖ ស សារ៉េត


ចែករំលែក៖