ព័ត៌មានទាន់ហេតុការណ៍៖

បងប្អូនជនរួមជាតិសូមប្រយ័ត្នឲ្យបានខ្ពស់ ខណៈទឹកជំនន់កំពុងជន់លិច! ជាក់ស្តែងឪពុកនិងកូនបានលង់ទឹកស្លាប់យ៉ាងសង្វេគ

ចែករំលែក៖

 

 ខេត្តពោធិ៍សាត់ ៖ ពិតជារន្ធត់ណាស់ឪពុកនិងកូនប្រុស បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ដោយសារតែសំណាញ់បង់យកត្រី នៅគ្រាដែលទឹកជំនន់ជន់លិច និងហូរខ្លាំងនៅតំបន់មួយចំនូន ។

 ហេតុការណ៍ឪពុកនិងកូនប្រុសលង់ស្លាប់ខាងលើ បានកើតឡើងនារសៀលម្សិលមិញ ថ្ងៃពុធ ២កើត ខែអស្សុជ អដ្ឋស័ក ព.ស ២៥៧០ ត្រូវនិងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ត្រង់ចំណុចទឹកហូរ១កន្លែង ស្ថិតនៅភូមិអន្លង់ក្រាយ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

 អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះជាឪពុកឈ្មោះ ម៉ៅ គួយ អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូបង្រៀន មានទីលំនៅភូមិ.ឃុំកើតហេតុ និងកូនប្រុសឈ្មោះ ម៉ៅ ចាន់កក្ដដា អាយុ ១៣ឆ្នាំ មុខរបរសិស្ស រស់នៅក្នុងបន្ទុកគ្រួសារ ។

 ប្រភពព័ត៌មានពីអាជ្ញាធរដដែលឲ្យដឹងទៀតថា មូលហេតុ! ជនរងគ្រោះជាឪពុកបាននាំកូនទៅនេសាទត្រី(បង់សំណាញ់)ហើយចុះទៅដោះសំរាស់ឬគល់ឈើបាតដី នៅគ្រាដែលទឹកកំពុងហូរខ្លាំង ប៉ុន្តែមិនដឹងយ៉ាងដូចម្តេចបានជាទឹកហូរចូលអន្លង់ជ្រៅ បណ្ដាលឲ្យស្លាប់ទាំងឪពុក និងកូនប្រុសបែបនេះ ។ អ្នកខ្លះនិយាយថា សង្ស័យឲ្យកូនចុះទៅដោះ(សំរាស់)មុន ពេលឃើញសភាពការណ៍មិនល្អ អាចឪពុកចុះទៅជួយ ទើបជួបបញ្ហាបែបនេះតែម្តងទៅ ។

 ប្រភពបញ្ជាក់ទៀតថា ក្រោយកើតហេតុសមត្ថកិច្ចជំនាញពាក់ព័ន្ធ ចុះសហការណ៍ជាមួយអាជ្ញាធរ ស្រាវជ្រាវ ពិនិត្យ និងធ្វើកំណត់ហេតុប្រគល់ ទទួលជូនក្រុមគ្រួសារ ចាត់ចែងតាមប្រពៃណី ៕ ដោយ ប៉ឹម ពិន


ចែករំលែក៖