ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលក្រុងប៉ោយប៉ែតជូនដំណឹងរំលឹកបន្ថែមម្ដងហើយម្ដងទៀតបញ្ហាឱ្យពលរដ្ឋរុះរើសំណង់អនាធិបតេយ្យ

ចែករំលែក៖

    ខេត្តបន្ទាយមានជ័យ៖ សំណង់អនាធិបតេយ្យដែលពលរដ្ឋសាងសាង់រំលោភលើដីចំណីផ្លូវក៏ដូចជាលក់ដូរតាមម៉ូតូកង់បី ចតរថយន្ត-ម៉ូតូដែលដាក់តាំងជួលនៅតាមទីសាធារណៈផ្សេងៗតាមផ្លូវបេតុងក៏ដូចផ្លូវជាតិត្រូវបានអភិបាលក្រុងប៉ោយប៉ែត លោកគាត ហ៊ុល ចេញសេចក្ដីជូនដំណឹងម្ដងហើយម្ដងទៀតដើម្បីឱ្យពលរដ្ឋចូលរួមសហការរុះរើសំណង់អនាធិបតេយ្យផ្សេងៗចេញពីចំណីផ្លូវសាធារណៈទូទាំងក្រុងប៉ោយប៉ែត។ ដោយគិតចាប់ពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋបាលក្រុងនឹងមានវិធានការដោយមិនលើកលែងឡើយ។ ព្រោះកន្លងមករដ្ឋបាលក្រុងបានចុះវាស់វែងធ្វើកំណត់ហេតុនិងកំណត់គោលដៅឱ្យរុះរើដោ​​យស្ម័គ្រ​ចិត្ត។ ​ចំ​ពោះ​ការខូ​ចខា​ត​បាត់បង់ ម្ចាស់​ក្រុម​ហ៊ុន ​ស​ហគ្រាស អាជីវករ ពាណិ​ជ្ជករដែ​លបា​ន​សាង​សង់សំ​ណង់ សំ​យាប ​លើកស្លាក​យីហោ និង​ល​ក់​ដូរលើ​ចំណី​ផ្លូវសា​​ធារណៈ​ ស្ថិត​នៅ​ក្នុងទី​ប្រជុំជ​នក្នុង​ក្រុង​ប៉ោ​យប៉ែត  ពី​ព្រោះរ​យៈកា​លកន្លង​មក​នេះ ពោ​លគឺកា​លពីថ្ងៃ​ទី២២ ​ខែ​ឧស​ភា ឆ្នាំ២​០២៣ រដ្ឋបាល​ក្រុងបាន​ជូន​ដំណឹ​ង​ឱ្យរុះ​រើដោ​យស្ម័គ្រចិត្ត​ម្តងរួចទៅហើយ ប៉ុន្តែមិន​ចូលរួមអ​នុវត្តតា​មកា​រជូនដំ​ណឹង​រ​បស់​រដ្ឋបា​ល​ក្រុង​ទេ ពិ​សេ​ស​នៅ​តា​ម​បណ្ដោ​យផ្លូវ​ជាតិ​លេខ​ ៥ ​ដែ​លមា​ន​សំណង់រំ​លោ​ភកាន់​កាប់​ចូល​ចំណី​ផ្លូវ​សា​ធារណៈ​ ដោ​យ​មាន​កា​រសាង​សង់​សំ​យាប តាំ​ងលក់​ទំនិញ ​រទេះ​លក់​អា​ហារ ​កង់បី ​ស្លាក​យីហោ​ និង​ការចត​យាន​យន្ត​គ្រប់​ប្រភេទ ​ធ្វើឱ្យមា​នកា​រកក​ស្ទះ​ចរា​ចរណ៍ បា​​ត់បង់​នូវ​សោភណ​ភាព និ​ងរ​បៀ​បរៀបរ​យក្នុង​ក្រុង​ ដែល​ធ្វើឱ្យប៉ះ​ពាល់​ដល់​​កិត្តិយ​សមុខ​មាត់​ប្រទេ​ស ​ព្រោះ​ក្រុង​ប៉ោ​យប៉ែ​ត​ជា​ក្រុង​មួយ​​ដែល​មា​នសក្តា​នុពល​សេដ្ឋកិច្ច​ និង​មាន​ភ្ញៀវ​ជាតិ ​អន្តរជា​តិ​ចេញ​ចូ​ល​​ជា​ប្រ​ចាំ​តា​មច្រក​ទ្វារ​អ​ន្តរ​ជាតិ​ប៉ោ​យប៉ែត ហើ​យ​នា​ពេ​លខា​ងមុខ​​នេះ ​រដ្ឋបា​លក្រុងនឹងរៀប​ចំផ្លូវថ្មើរ​ជើង​មួយ​សងខា​ងផ្លូវ​ជា​តិលេ​ខ៥ ​ចាប់​ពីរង្វង់មូ​ល​ច្រក​ទ្វា​រព្រំដែន​អន្តរជា​តិ​ រហូត​ដល់​មុខ​វត្តរ​តន​រាមផ្សា​រក​ណ្ដាល​ និង​រៀប​ចំផ្លូវ​ថ្មើរជើ​ងផ្សេង​ទៀ​ត នៅ​តាមផ្លូ​វសំ​ខាន់ៗ​ក្នុងទី​ប្រជុំ​ក្រុង។ ដើម្បីធានា​ឱ្យបាន​នូវសណ្ដា​ប់ធ្នាប់​ សោភណ​ភាព​ របៀបរៀប​រយសា​ធារណៈ ​និងកា​រធ្វើច​រាចរណ៍​ឱ្យបាន​កាន់តែល្អ​ប្រសើ​រ។ នេះបើ​តាម​កា​របញ្ជាក់​របស់​រដ្ឋបា​លក្រុង ​ដែល​បានចេញ​សេ​ចក្តីជូ​នដំ​ណឹង​ម្តង​ទៀតនា​ថ្ងៃទី២៣ ខែ​សី​ហា ​ឱ្យម្ចាស់​ក្រុម​ហ៊ុន ​ស​ហគ្រាស​ អាជីវក​រ ពាណិ​ជ្ជករ​ និង​បងប្អូន​ប្រជា​ព​លរដ្ឋ ​រុះរើនិ​ងកាត់​ចេញ​ទាំងអ​ស់ដោ​យ​ស្ម័គ្រ​ចិត្ត ។

    គួរបញ្ជាក់ថា÷ នៅព្រឹកថ្ងៃទី២៨ខែសីហាឆ្នាំ២០២៣នេះនៅលើហ្វេសប៊ុកផ្លូវការរបស់លោកអភិបាលក្រុងប៉ោយប៉ែតគាត ហ៊ុល បានបញ្ជាក់ម្ដងទៀតឱ្យពលរដ្ខអនុវត្តសំណង់ដែលខ្លួនសាងសង់រំលោភផ្លូវសារណៈរុះរើដោយស្ម័គ្រចិត្តព្រមទាំងបញ្ចេញមាត្រា៧១/៧២/៧៣និង៧៤ផងនៃច្បាប់សាងសង់រំលោភផ្លូវ៕

ដោយ ៖ វណ្ណា


ចែករំលែក៖