ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៩នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ៨ករណីទូទាំងប្រទេសថ្ងៃទី២៨ សីហាម្សិលមិញនេះ​!

ចែករំលែក៖

ភ្នំពេញ៖​ យោង​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​អង្គារ​ទី​២៩​ ខែសីហា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ សូម​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ៩នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៨ករណី ទូទាំងប្រទេសកម្ពុជា​ កាលពីម្សិលមិញនេះ​ ។

ក្នុងចំណោមជនសង្ស័យចំនួន ៩នាក់ រួមមាន៖ ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ៨នាក់​ និងប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៨ ខែសីហា រួមមាន៖មេតំហ្វេតាមីន​ ម៉ាទឹកកក​​(Ice) ស្មេីនិង​ ៤៣,៩០ក្រាម និង៥កញ្ចប់តូច។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ៦អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិ ៤អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ២អង្គភាព​មានដូចខាងក្រោម​៖

*១ / បន្ទាយមានជ័យ ៖ រក្សាទុក ១ករណី ១នាក់ ចាប់យកIce ២,៦៣ក្រាម។

*២ / បាត់ដំបង ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៦,១៤ក្រាម។

*៣ / កណ្តាល ៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ៥កញ្ចប់តូច។

*៤ / ព្រៃវែង ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៣៧ក្រាម។

ដោយឡែក​កងរាជអាវុធហត្ថ ៖ ២អង្គភាព

*១ / កំពង់ចាម ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៧៩ក្រាម។

*២ / កំពត ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣៦,៦០ក្រាម៕

ដោយ៖ សហការី​


ចែករំលែក៖