ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៥នាក់ ក្នុងបទល្មើសគ្រឿងញៀនចំនួន ៩ករណីទូទាំងប្រទេសថ្ងៃទី៣១ សីហាម្សិលមិញ!

ចែករំលែក៖

ភ្នំពេញ៖ សូម​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ៤៥នាក់ (ស្រី ១០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៩ករណី ទូទាំងប្រទេសកាលពីថ្ងៃទី៣១ ខែសីហាម្សិលមិញនេះ​។

ក្នុងចំណោមជនសង្ស័យចំនួន ៤៥នាក់ រួមមាន៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ (ស្រី ០នាក់)។​ ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ២៧នាក់ (ស្រី ៩នាក់)។​ និងប្រើប្រាស់ ១ករណី ឃាត់ ១៤នាក់ (ស្រី ១នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៣១ ខែសីហា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ៦៤,៨២ក្រាម និង ៥កញ្ចប់តូច។​ កេតាមីន (Ke) ស្មេីនិង​ ៦,១០ក្រាម និង២៦កញ្ចប់។​ អុិចស្តាសុី (mdma) ស្មេីនិង​ ៧៩គ្រាប់។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ៨អង្គភាព ចូលរួម​បង្រ្កាប​ក្នុងនោះ​កម្លាំង​នគរបាលជាតិ ៥អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ៣អង្គភាព​ មានដូចខាងក្រោម​៖​ 

*១ / កំពង់ស្ពឺ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

*២ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យក Ice ១៦,៣០ក្រាម។

*៣ / ស្វាយរៀង៖ ជួញដូរ ២ករណី ឃាត់ ៨នាក់ ស្រី ២នាក់ ចាប់យក Ice ៥កញ្ចប់តូច, Ke ២៦កញ្ចប់តូច និង MDMA ៧៩គ្រាប់។

*៤ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១៤នាក់ ស្រី ១នាក់។

*៥ / ឧត្តរមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,២៥ក្រាម។

ដោយឡែកកងរាជអាវុធហត្ថ ៖ ៣អង្គភាព

*១ / រាជធានីភ្នំពេញ៖ រក្សាទុក ១ករណី ឃាត់ ៥នាក់ ចាប់យក Ice ៩,៨៣ក្រាម។

*២ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យក Ice ៣៦,១៩ក្រាម។

*៣ / ស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ ១១នាក់ ស្រី ៧នាក់ ចាប់យក Ice ២,២០ក្រាម និង Ke ៦,១០ក្រាម៕

ដោយ៖សហការី​


ចែករំលែក៖