ព័ត៌មានទាន់ហេតុការណ៍៖

Jordan Henderson និង Harry Maguire មានក្នុងបញ្ជីក្រុមអង់គ្លេសប៉ះអ៊ុយក្រែន និងស្កុតឡេន

ចែករំលែក៖

អ្នកចាត់ការទូទៅក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate បានរួមបញ្ចូលកីឡាករ Jordan Henderson និងខ្សែការពារ Harry Maguire នៅក្នុងក្រុមរបស់គាត់សម្រាប់ការប្រកួតនៅខែកញ្ញានេះជាមួយអ៊ុយក្រែន និងស្កុតឡេន។

ខ្សែបម្រើ Henderson អាយុ៣៣ឆ្នាំត្រូវបានជ្រើសរើសបន្ទាប់ពីចាកចេញពី Liverpool ទៅចូលរួមជាមួយក្រុម Al-Ettifaq អារ៉ាប៊ីសាអ៊ូឌីតក្នុងខែកក្កដា។

ចំណែកខ្សែការពារកណ្តាល Maguire បង្កើតក្រុម ទោះបីជាមិនបានលេងឱ្យ Manchester United មកទល់ពេលនេះក្នុងរដូវកាលនេះក៏ដោយ។អង់គ្លេសត្រូវប្រកួតជាមួយអ៊ុយក្រែនក្នុងវគ្គជម្រុះ Euro 2024 នៅថ្ងៃទីខែកញ្ញាខាងមុខ នៅប្រទេសប៉ូឡូញ និងប៉ះស្កុតឡេនក្នុងការប្រកួតមិត្តភាពនៅថ្ងៃទី១២ ខែកញ្ញា។ ការប្រកួតជាមួយស្កុតឡេននៅ Hampden Park គឺដើម្បីប្រារព្ធខួបលើកទី១៥០នៃការប្រកួតនោះ។

ដោយឡែកខ្សែការពារ Eddie Nketiah និងខ្សែការពារកណ្តាល Chelsea កីឡាករ Levi Colw នឹងទទួលបានការកោះហៅជាលើកដំបូងរបស់ពួកគេទៅកាន់ក្រុមអង់គ្លេសផងដែរ រីឯខ្សែ​ប្រយុទ្ធ Raheem Sterling របស់ Chelsea បាន​អវត្តមាន​ជា​ថ្មី​ម្តង​ទៀត ដោយ​ត្រូវ​បាន​ចាក​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​អង់គ្លេសចំនួន២ដង​ចុង​ក្រោយ

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖