ភ្នំពេញ ៖ លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា÷«ការតែងតាំងទីប្រឹក្សា ជំនួយការរបស់នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី ឬ តាមបណ្តាក្រសួងនានា អាចនៅបន្តធ្វើចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប៉ុន្តែត្រូវមានជម្រើសពីរ» :
ទី១ បើយកជាទីប្រឹក្សា ដែលមានឋានៈស្មើក្នុងមុខងារនយោបាយ (អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ) ត្រូវលុបពីការងារក្នុងក្របខណ្ឌ។ ផ្ទុយមកវិញ បើចង់រក្សាតួនាទីក្នុងក្របខណ្ឌការងារដើម ត្រូវលុបតួនាទីដែលមានឋានៈស្មើ គឺគ្រាន់តែជាទីប្រឹក្សាធម្មតា ដែលជាការលើកទឹកចិត្តប៉ុណ្ណោះ។រីឯ មន្ត្រីមុខងារនយោបាយ ដែលនៅសុំនៅក្របខណ្ឌ ឬមានតួនាទីជាអនុរដ្ឋលេខាធិការ រដ្ឋលខាធិការ ស្រាប់ហើយនោះ គឺអាចបន្ថែមជាទីប្រឹក្សាថ្នាក់ដឹកនាំ ដែលមានឋានៈស្មើបាន។ ដោយឡែក អ្នកដែលមានងារជាអ្នកឧកញ៉ា ឬឧកញ៉ា ហើយត្រូវតែងតាំងជាទីប្រឹក្សា ជំនួយការរបស់ថ្នាក់ដឹកនាំ ឬតាមក្រសួងស្ថាប័នផ្សេងៗ គឺមិនអាចមានឋានៈស្មើបានឡើយ ដោយហេតុថា ទីប្រឹក្សាទាំងនេះ មានងារជាអ្នកឧកញ៉ា ឬឧកញ៉ា រួចទៅហើយ។
លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា : អភិបាលរងខណ្ឌខ្លះ ទីប្រឹក្សា តែមានឋានៈធំជាង បង ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដូច្នេះត្រូវគោរព ផ្តល់កន្លែងគាត់ អោយធំ ជាង។
លោកបណ្ឌិត ហ៊ុន ម៉ាណែត ចង់បានការបំពេញការងារ ត្រូវសាមគ្គីគ្នា ទាំងយុវជនជំនាន់ក្រោយ និងចាស់ទុំ ។ ដោយលោកបណ្ឌិតលើកឡើងថា កាលខ្ញុំចូលកាន់តំណែងមេបញ្ជាការកងទ័ពជើងគោកមុនដំបូង ម្នាក់ៗគេ គិតថាខ្ញុំដាក់អឺគីបក្រុមរបស់ខ្ញុំហើយ ផ្ទុយទៅវិញ ខ្ញុំមិនបានធ្វើដូច្នេះទេ ៕
ដោយ ៖ សិលា