ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី យកចិត្តទុកដាក់ខ្ពស់ លើសេវាព្យាបាលអ្នកជំងឺ និងចាស់ជរា !

ចែករំលែក៖

ភ្នំពេញ ៖ លោកយាយ ទួន អ៊ូ អាយុ ៧៨ឆ្នាំ  រស់នៅភូមិអង់ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ គាត់មានអាការៈភ្នែកឡើងបាយ បណ្តាលឱ្យមើលពុំឃើញច្បាស់ ហើយពុំមានលទ្ធភាពព្យាបាលព្រោះមានជីវភាពខ្វះខាត ។ ដោយសារមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ធ្វើការវះកាត់ ព្យាបាលភ្នែករបស់លោកយាយ ប្រកបដោយជោគជ័យនៅមន្ទីរពេទ្យព្រះអង្គឌួង ។ 

បើតាមក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) បានបញ្ជាក់ថា ៖  បច្ចុប្បន្ននេះ គាត់អាចមើលឃើញច្បាស់សារជាថ្មីឡើងវិញ ជាមួយនឹងអារម្មណ៍រំភើបរីករាយជាអនេក ។

សូមបញ្ជាក់ថា ៖ ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល វះកាត់ ការស្នាក់នៅ និងហូបចុក  គឺត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយ លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកស្រី បណ្ឌិត ពេជ ចន្ទមុន្នី ។

លោកយាយ សូមអរគុណក្រុមគ្រូពេទ្យ TYDA ៕ 

ដោយ ៖ សហការី


ចែករំលែក៖