ភ្នំពេញ ៖ លិខិតអបអរសាទរ ជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
សម្តេចមហាបវរធិបតី ជាទីស្រឡាញ់រាប់អាន!
ខ្ញុំ និងភរិយាខ្ញុំ មានសេចក្តីសោមនស្សរីករាយជាអតិបរិមា សូមចូលរួមសម្ដែងនូវការអបអរសាទរដ៏កក់ក្ត បំផុតជូនឯកឧត្តមកិត្តិទសាភិបាលបណ្ឌិត ក្នុងឱកាសដែលឯកឧត្តមកិត្តិទេសាភិបាល បណ្ឌិត ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់ បំផុត ជា”សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត”។
ការទទួលបាននូវគោរមងារដ៏មហាកិត្តិយសឧត្តុង្គឧត្តម ពិតជាស័ក្តិសមជាទីបំផុតសម្រាប់ សម្តេចមហាបវរធិបតី ក្នុងការដឹកនាំរាជរដ្ឋាភិបាលកម្ពុជាស្របតាមរដ្ឋធម្មនុញ្ញ ពិសេសសម្តេចពោរពេញទៅដោយសមត្ថភាពដ៏ខ្ពង់ខ្ពស់ ចំណេះដឹងដ៏ជ្រៅជ្រះ មានគុណធម៌ សមធម៌ និងទេពកោសល្យដ៏ប៉ិន ប្រសប់ប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃបំផុត។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ខ្ញុំសូមបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធ ទាំងឡាយក្នុងលោក សូមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូន សម្ដេច មហាបវរធិបតី និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី សូមមានអាយុយឺនយូរ សុខុមាលភាព ល្អបរិបូរណ៍ និងសូមសម្រេចបានជោគជ័យត្រចះត្រចង់ ក្នុងដំណើរការដឹកនាំព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅ កាន់សុខសន្តិភាព ស្ថិរភាព សម្បូណ៍ សប្បាយ រុងរឿង និងអភិវឌ្ឍលើគ្រប់វិស័យជានិច្ចនិរន្តរ៍តរៀងទៅ។
សូមសម្តេចមហាបវរធិបតី និងលោកជំទាវទទួលនូវការរាប់អានដ៏ជ្រាលជ្រៅបំផុត អំពីខ្ញុំ ៕
ដោយ ៖ សិលា