ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាឱកាសដែលទទួលបានព្រះរាជរាទានព្រះរាជសារដ៏ខ្ពង់ខ្ពស់បំផុតអំពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ ដែលព្រះអង្គសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានព្រះរាជសព្វសាធុការពរជ័យ បវរមហាប្រសើរ អបអរសាទរដល់ទួលព្រះបង្គំជាខ្ញុំ ដែលត្រូវបាន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈបំផុត ប្រោសព្រះរាជទានគោមរងារ ជា “សម្តេចមហាបវរធិបតី” តាមរយៈព្រះរាជក្រឹត្យលេខ នស/០៩២៣/២១១០ ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ ៕
ដោយ ៖ សិលា