ភ្នំពេញ៖ យោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣) និងវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីមធ្យម។
ក្រសួងធនធានទឹក បានគូសបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប អូសបន្លាយលើភាគខាងជើង ប្រទេសថៃ ឡាវ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖
១-តំបន់ទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរិមា មានពី ២៣-២៥ °C
– សីតុណ្ហភាពអតិបរិមា មានពី ៣២-៣៤ °C
– អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងមានផ្នែកខ្លះមានភ្លៀងធ្លាក់បង្ហូរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
២ -តំបន់ខ្ពង់រាប ៖
– សីតុណ្ហភាពអប្បបរិមា មានពី ២២-២៤ °C
– សីតុណ្ហភាពអតិបរិមា មានពី ៣២-៣៤ °C
– អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
៣ -តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរិមា មានពី ២២-២៦ °C
– សីតុណ្ហភាពអតិបរិមា មានពី ៣០-៣២ °C
– នៅថ្ងៃទី៤-៥ កញ្ញា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
– បន្ទាប់ពីនោះភ្លៀងធ្លាក់ថមថយមកក្នុងកម្រិតពីតិចទៅមធ្យម។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន៕
ដោយ៖សហការី