ខេត្តព្រះសីហនុ ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងចំណែកម្នាក់ទៀតបានរងរបួសធ្ងន់ខណៈជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តមិនស្គាល់ម៉ាកបើកបុកម៉ូតូពេញទំហឹងហើយអ្នកបើកបររថយន្តបើករត់បាត់។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៧និង០០នាទីយប់ថ្ងៃទី០៤ខែកញ្ញាឆ្នាំ២០២៣ នៅចំណុច ផ្លូវឃ្លាំងលើ ទល់មុខរោងចក្រ new star ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា,នៅមុនពេលកើតហេតុមាន ម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ស៊េរីឆ្នាំ 2022 ពាក់ផ្លាកលេខ សៀមរាប 1AN-5995 បើកបរដោយបុរសជនជាតិខ្មែរនិងអ្នករួមដំណើរគ្នា១នាក់ទៀ បានជិះក្នុងទិសដៅលិចទៅកើតលុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្ត មិនស្គាល់ម៉ាក មួយគ្រឿង បើកបរចេញពីទិសដៅពីកើតទៅលិចក្នុងទិសដៅបញ្រ្ចាសគ្នាហើយអ្នកបើករថយន្តបានបត់ទៅឆ្វេងមិនបានប្រយ័ត្នក៏ជ្រុលទៅម៉ូតូពេញមួយទំហឹង បណ្ដាលឱ្យបុរសម្នាក់ ស្លាប់ភ្លាម និងម្នាក់ទៀត រងរបួសធ្ងន់តែម្តង។
ប្រភពបន្តទៀតថា,ក្រោយកើតហេតុរថយន្តបង្កបានបើកគេចខ្លួនបាត់ស្រមោលដោយឡែកជនរងគ្រោះរងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកសពសមត្ថកិច្ចបានប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ចន្ទ លីហ្សា