ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីថៃថ្មីនិងគណៈរដ្ឋមន្ត្រី បានស្បថចូលកាន់តំណែង

ចែករំលែក៖

នៅថ្ងៃទី៥ ខែកញ្ញា នាយករដ្ឋមន្ត្រីថៃថ្មី ស្រេតថា ថាវីស៊ីន (Srettha Thavisin) និងរដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលចម្រុះនៃគណបក្សចំនួន ១១ បានស្បថចូលកាន់តំណែង។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ពិធីនេះបានធ្វើឡើងនៅវិមាន Dusit ទីក្រុងបាងកក នាថ្ងៃទី 5 ខែកញ្ញា។
នៅក្នុងពិធីនេះ នាយករដ្ឋមន្ត្រីថៃថ្មី លោកស្រេតថា ថាវីស៊ីន នៃគណបក្សភឿថៃ (ដើម្បីប្រទេសថៃ) និងគណៈរដ្ឋមន្ត្រីចំនួន៣៣រូបបានសន្យាថានឹងស្មោះត្រង់ចំពោះរាជានិយមថៃ។ នាយករដ្ឋមន្ត្រីថៃថ្មី លោក ស្រេតថា ថាវីស៊ីន បានបញ្ជាក់ថា រដ្ឋបាលរបស់លោកនឹងផ្តោតលើការដោះស្រាយតម្រូវការរបស់ប្រជាពលរដ្ឋ។
លោក ស្រេតថា ថាវីស៊ីន បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍បន្ទាប់ពីពិធីស្បថចូលកាន់តំណែងថា “នេះជារដ្ឋាភិបាលរបស់ប្រជាជន យើងទាំងអស់គ្នានៅទីនេះក្នុងនាមជាតំណាងរបស់ប្រជាជន” ។

លោក ថាវីស៊ីន បញ្ជាក់ថា៖ «ពេលនេះមានបញ្ហាជាច្រើន ដូច្នេះយើងនឹងធ្វើការដោយមិននឿយហត់ជារៀងរាល់ថ្ងៃ ដើម្បីដោះស្រាយសំណើរបស់ប្រជាពលរដ្ឋ»។ នាយករដ្ឋមន្ត្រីថៃថ្មីបានបញ្ជាក់ថា លោកនឹងកោះប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី៦ ខែកញ្ញា។
លោក ថាវីស៊ីនធ្លាប់មានប្រសាសន៍ថា កិច្ចប្រជុំលើកទី១ នៃគណៈរដ្ឋមន្ត្រីថ្មីនេះ នឹងផ្តោតលើការដោះស្រាយបញ្ហាថ្លៃរស់នៅតាមរយៈការកាត់ថ្លៃសាំង និងថ្លៃអគ្គិសនី និងការបន្ធូរបន្ថយទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍។
រដ្ឋាភិបាលថ្មីនឹងប្រកាសពីគោលនយោបាយថ្មីនេះមុនសម័យប្រជុំពេញអង្គនៃរដ្ឋសភាថៃនៅថ្ងៃទី១១ ខែកញ្ញា។ មុននេះ កាលពីថ្ងៃទី២ ខែកញ្ញា ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានអនុម័តលើបញ្ជីគណៈរដ្ឋមន្ត្រីថ្មី ដែលដាក់ថ្វាយដោយលោក ស្រេថា កាលពីមួយថ្ងៃមុន៕

ដោយ៖ ធីរីណា(រូប​ថត​៖ Reuters)


ចែករំលែក៖