ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ បានលើកឡើងចំនួន ១០ចំណុចសំខាន់ៗ ដូចខាងក្រោម ៖ 

១- ក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីកន្លងទៅ = លោក ប៉ែន សុវណ្ណ បានបំភ្លៃប្រវត្តិសាស្រ្ត?

២- ការចេញសែកអត់ប្រាក់ជារឿងនយោបាយឬជារឿងបោកប្រាស់? = ពិតជារឿងបោកប្រាស់មិនអាចប្រកែកបានទេ។

៣- នៅប្រទេសប្រកាន់របបរាជានិយមតែងតែមានគោរមងារប្រោសព្រះរាជទានពីព្រះមហាក្សត្រ = មិនដូចនៅប្រទេសរបបសាធារណរដ្ឋទេ?

៤- ការទៅមើលបង្គោលព្រំដែនដោយគ្មានតួនាទី = គឺជាការរំលោភច្បាប់។

៥- បញ្ជាការរកងអង្គរក្សគឺការពារសន្តិសុខសុវត្ថិភាពថ្នាក់ដឹកនាំប្រទេសជាតិ = កម្ចាត់ចោលរាល់ឧបាយកលទុច្ចរិតនិងសកម្មភាពអមិត្តរបស់ក្រុមឧទ្ទាមក្រៅច្បាប់គ្រប់ប្រភេទ?

៦- ការនៅដោះស្រាយបញ្ហាផ្ទៃក្នុងសិនទើបបានដោះស្រាយបញ្ហានៅក្រៅប្រទេស = ជាគំនិតអវិជ្ជមានរបស់ក្រុមឧទ្ទាមក្រៅច្បាប់មិនអាចទទួលយកបាន។

៧- ការផ្តល់គោរពងារជូនសម្តេចធិបតី = គឺជាព្រះរាជឆន្ទានុសិទ្ធិរបស់ព្រះមហាក្សត្រគ្មាននរណាអាចរារាំងបានជាដាច់ខាត។

៨- ការបោកប្រាស់និងរំលោភសេចក្តីទុកចិត្តគឺជាបទល្មើសព្រហ្មទ័ណ្ឌ = មិនអាចលើកលែងការចោទប្រកាន់ដោយងាយៗទេ។

៩- រឿង ថាច់ សេដ្ឋា ជារឿងផ្ទៃក្នុងកម្ពុជា = ជនបរទេសគ្មានសិទ្ធិលូកដៃទេ។

១០- ការលុបបំបាត់ភាពក្រីក្រគ្មានប្រទេសណាអាចលុបបំបាត់បានទេ = បើកាត់បន្ថយអាចបានកាត់បន្ថយបានបន្តបន្ទាប់តាមការជាក់ស្តែងរបស់ប្រទេសនីមួយៗ ៕

ដោយ ៖ សហការី


ចែករំលែក៖