រដ្ឋមន្ត្រីពាណិជ្ជកម្មមីយ៉ាន់ម៉ា លោក Charlie Than បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA របស់រុស្ស៊ីនៅថ្ងៃអាទិត្យថា ប្រទេសនេះបានទទួលការដឹកជញ្ជូនយន្តហោះចម្បាំង Su-30 ពីរគ្រឿងដំបូងរបស់ខ្លួនពីទីក្រុងមូស្គូ។
លោក Than បានប្រាប់ RIA នៅខាងក្រៅវេទិកាសេដ្ឋកិច្ចបូព៌ាដែលជាវេទិកាប្រចាំឆ្នាំរបស់រុស្ស៊ីដែលមានគោលបំណងអភិវឌ្ឍកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ និងលើកទឹកចិត្តដល់ការវិនិយោគបរទេស ដោយចាប់ផ្តើមចូលកាលពីថ្ងៃអាទិត្យនៅឯកំពង់ផែ Vladivostok ថា “យន្តហោះពីរគ្រឿងត្រូវបានប្រគល់ឱ្យមីយ៉ាន់ម៉ា”។
RIA បាននិយាយថា ប្រទេសរុស្ស៊ី និងមីយ៉ាន់ម៉ាបានចុះហត្ថលេខាលើកិច្ចសន្យាមួយកាលពីខែកញ្ញា ឆ្នាំ 2022 សម្រាប់ការផ្គត់ផ្គង់យន្តហោះចម្បាំង Su-30SME ចំនួន 6 គ្រឿង។
យោងតាមក្រុមហ៊ុន Rosoboronexport ដែលជាក្រុមហ៊ុននាំចេញសព្វាវុធគ្រប់គ្រងដោយរដ្ឋរបស់រុស្ស៊ី យន្តហោះចម្បាំងពហុតួនាទី Sukhoi Su-30SME ត្រូវបានរចនាឡើងដើម្បីវាយប្រហារគោលដៅដែនអាកាសរបស់សត្រូវ អនុវត្តការឈ្លបយកការណ៍ពីលើអាកាស និងអនុវត្តប្រតិបត្តិការប្រយុទ្ធ និងការបណ្តុះបណ្តាលអ្នកបើកបរ។
លោក ថាន់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS ថា កិច្ចព្រមព្រៀងទ្វេភាគីមួយចំនួននឹងត្រូវចុះហត្ថលេខានៅវេទិកាសេដ្ឋកិច្ចបូព៌ា រួមទាំងលើការអភិវឌ្ឍទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ៕
ដោយ៖ ធីរីណា(រូបថត៖ Reuters)