ព័ត៌មានទាន់ហេតុការណ៍៖

បង្ហាញ​មុខ​ជនជាតិចិន​ម្នាក់​ ពាក់ព័ន្ធ​នឹង​ករណីគ្រឿងញៀន​នៅក្រុងព្រះសីហនុ​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅថ្ងៃទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ បានបង្ហាញ​មុខ​ជនជាតិចិន​ម្នាក់​ ពាក់ព័ន្ធ​នឹង​ករណីគ្រឿងញៀន​នៅក្រុងព្រះសីហនុ​ ក្រោយឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​ សាលាដំបូងខេត្ត​ដើម្បី​ចាត់​ការ​តាម​ច្បាប់​។ 

យោងតាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ បានឱ្យដឹងថា​ ដោយមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ ការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន​នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣​ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាជនជាតិចិន ពាក់ព័ន្ធ​នឹង​ករណីគ្រឿងញៀន​ នៅចំណុចក្រុមទី១ ភូមិ៤​ សង្កាត់លេខ៤​ ក្រុង-ខេត្តព្រះសីហនុ ព្រមទាំងដកហូតវត្ថុតាងមួយចំនួន ។

ជនសង្ស័យមានឈ្មោះ XIONG QI HUI ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិ ចិន មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចប្បន្នក្រុម១ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ 

​វត្ថុតាងដកហូតរួមមាន ៖

ម្សៅក្រាមពណ៍សថ្លា សង្សុយ័ជាសារធាតុញៀនចំនួន ០៧​ កញ្ចប់ ម្សៅពណ៍ស សង្សយ័ជាសារធាតុញៀនចំនួន ០១​ កញ្ចប់ ថ្នាំគ្រាប់ (WY) សង្សយ័ជាសារធាតុញៀន ចំនួន​ ១៦​ គ្រាប់ ទូរសព្ទ័ដៃចំនួន​ ០២​ គ្រឿង ជញ្ជីងថ្លឹងគ្រឿងញៀន ០១​ គ្រឿង នាឡិកាដៃ​ ០១​ គ្រឿង ម៉ូតូ ០១​ គ្រឿង លិខិតឆ្លងដែន ០១​ ក្បាល ឧបករណ៍ប្រេីប្រាស់​ និងសម្ភារៈវេចខ្ចប់មួយចំនួន ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីសាកសួរ​និងបន្ដនីតិវិធី៕​

ដោយ​៖ សហការី​


ចែករំលែក៖