ព័ត៌មានទាន់ហេតុការណ៍៖

កំពុងគាស់ទ្វារចូលលួចទ្រព្យសម្បត្តិពលរដ្ឋត្រូវបានសន្តិសុខមកទាន់ចាប់ប្រគល់ជូនសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសន្តិសុខធ្វេីការឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចខណៈកំពុងគាស់ទ្វារតូបលក់គ្រឿងអលង្ការក្នុងផ្សារជម្ពូវ័ន​ ភូមិជម្ពូវ័ន១​ សង្កាត់ចោមចៅទី៣  ខណ្ឌពោធិ៍សែនជ័យ​  កាលពីវេលាម៉ោង១០យប់​ថ្ងៃទី១៨​ ខែកញ្ញា​ ឆ្នាំ២០២៣។ 

ជនសង្ស័យមិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយទេខណៈសមត្ថកិច្ចកំពុងសួរនាំ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុ ខណៈកម្លាំងសន្តិសុខផ្សារដេីរល្បាតខាងក្នុងផ្សារស្រាប់តែប្រទះឃេីញជនសង្ស័យម្នាក់កំពុងធ្វេីសកម្មភាពគាស់តូបលក់គ្រឿងអលង្ការក៏ធ្វេីការឃាត់ខ្លូនដកហូតសម្ភារមួយចំនួន ហើយប្រគល់ជនសមត្ថកិច្ចដេីម្បីចាត់ការតាមច្បាប់៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖