ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សូមសម្តែងការអបអរសាទរ ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃការសម្រេចចុះបញ្ជី “រមណីយដ្ឋានប្រាសាទកោះកេរ” ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ

ចែករំលែក៖

ភ្នំពេញ ៖ សារលិខិតអបអរសាទរ

សូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

សម្ដេចមហបវរធិបតី ជាទីគោរពដ៏ខ្ពស់ខ្ពស់បំផុត!

តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមសម្តែងនូវសេចក្ដីអំណរសាទរយ៉ាង ស្មោះអស់ពីដួងចិត្ដក្នុងឱកាសដែល “រមណីយដ្ឋានប្រាសាទកោះកេរ – ត្រូវបានដាក់បញ្ចូលក្នុង បញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅ ទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៤:៣០នាទីល្ងាច ម៉ោងនៅកម្ពុជា។

ការសម្រេចដាក់  រមណីយដ្ឋានប្រាសាទកោះកេរ “ បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ ពិភពលោក បានបញ្ជាក់ពីតម្លៃសម្បត្តិដ៏មហាសាល នៃសម្បត្តិវប្បធម៌របស់កម្ពុជា និងជាសម្បត្តិមនុស្ស ជាតិទាំងមូល ដែលកើតចេញពីសុខសន្តិភាព។ ទន្ទឹមនឹងនេះ គឺជាមហាជោគជ័យមួយបន្ថែមទៀត ដែលបាន ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត របស់ សម្ដេចធិបតី ក្នុងដំណើការជួយជ្រោមជ្រែង រហូតសម្រេចបាននូវលទ្ធផលដ៏មហាត្រចះត្រចង់ជូន ជាតិមាតុភូមិ។

ជាមួយការសម្រេចនេះ ព្រះរាជាណាចក្រកម្ពុជាពិតជាទទួលបាននូវមោទកភាពជាតិដ៏មហាធំធេង ថ្មីមួយទៀត ដែលថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងព័ត៌មាន និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ យើងខ្ញុំសូមសម្តែងនូវការកោតសរសើរ និងអបអរសាទរជាអនេក គោរពជូនចំពោះ សម្ដេចធិបតី ក្នុងឱកាស នៃការសម្រេចចុះ រមណីយដ្ឋានបុរាណវិទ្យាកោះករ អតីតរាជធានីលិង្គបុរ ឬ ឆោកគគ៌្យរ របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌរូបិយ នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ សូម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំទាំងអស់គ្នា៕

ដោយ ៖ សិលា


ចែករំលែក៖