ព័ត៌មានទាន់ហេតុការណ៍៖

ឈើប្រណីតចំនួន៩៩ដុំត្រូវមន្ត្រីជំនាញបង្ក្រាបខណៈគ្មានលិខិតអនុញ្ញាត

ចែករំលែក៖

ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបងដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃ១៩ខែកញ្ញាឆ្នាំ២០២៣នេះបានឱ្យដឹងថា ដោយមានការសហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើដែលដឹកនាំដោយលោក ដួង សារ៉ន ព្រះរាជអាជ្ញារង បានចុះត្រួតពិនិត្យករណីដឹកជញ្ជូនផលអនុផលព្រៃឈេីគ្មានលិខិតអនុញ្ញាតមួយករណីក្នុងមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ។

    កិច្ចចុះប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង បន្ទាប់ពីក្រុមឈ្មួញដឹកជញ្ជូនតាមគោយន្តកន្រៃ្ត០១គ្រឿងនិងរថយន្តកាមរី០១គ្រឿង និងមានឈើប្រណីតសរុបចំនួន ៩៩ដុំ ដែលក្នុងនោះមានប្រភេទឈើបេង៤២ដុំ=៤១៥kg=០m³332 (កកោះ គគីរ)៣០ដុំ=1m³005 មៀនព្រៃ២៧ដុំ=0m³385 ដែលសរុបទាំងអស់=1m³722

-រថយន្តកាមរីពណ៌ស្លាបក្អែក០១គ្រឿង

-គោយន្តកន្ត្រៃ០១គ្រឿង ដែលមានម្ចាស់ឈ្មោះ ចយ សុខា ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរធ្វើចម្ការ មានទីលំនៅភូមិអក្សរតេ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។ 

    ក្រោយពីបង្ក្រាបដកហូតបាន ទាំងមធ្យោបាយនិងវត្ថុតាងខាងលើបច្ចុប្បន្នត្រូវបានប្រគល់ឱ្យជំនាញរដ្ឋបាលព្រៃឈេីខេត្តបាត់ដំបងដើម្បីបន្តតាមនីតិវិធីច្បាប់ ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖