ព័ត៌មានទាន់ហេតុការណ៍៖

គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ខណៈមនុស្សចំនួន​ ១១០នាក់​ ពាក់ព័ន្ធ​បទល្មើសគ្រឿងញៀនចំនួន ៤៤ករណីទូទាំងប្រទេសថ្ងៃទី២០ កញ្ញា!

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន ១១០នាក់ (ស្រី ៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៤៤ករណី ទូទាំងប្រទេសនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ។​ ដូច្នេះ​សូម​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក!

ក្នុងចំណោមជនសង្ស័យចំនួន ១១០នាក់ រួមមាន៖ ដឹកជញ្ជូន រក្សាទុក ៣២ករណី ឃាត់ ៦១នាក់ (ស្រី ៤នាក់)។​ និងប្រើប្រាស់ ១២ករណី ឃាត់ ៤៩នាក់ (ស្រី ១នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២០ ខែកញ្ញា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ១៣៤,០៨ក្រាម និង៤៧កញ្ចប់តូច។​ មេតំហ្វេតាមីន (Wy) ស្មេីនិង​ ៣,៨៦ក្រាម។កេតាមីន (Ke) ស្មេីនិង​ ៣,៨៩ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១៩អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិ ១៥អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ៤អង្គភាព​ មានដូចខាងក្រោម​៖

កម្លាំង​នគរបាល​ជាតិ​

*១ / មន្ទីរ៖ ប្រើប្រាស់ ២ករណី ឃាត់ ៨នាក់។

*២ / កំពង់ចាម៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យក Ice ១,១០ក្រាម។

*៣ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យក Ice ១កញ្ចប់តូច។

*៤ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក Ice ០,៥២ក្រាម។

*៥ / កំពង់ធំ៖ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់ ចាប់យក Ice ៦កញ្ចប់តូច។

*៦ / កណ្តាល៖ រក្សាទុក ៣ករណី ឃាត់ ៥នាក់ ចាប់យក Ice ១៧កញ្ចប់តូច។

*៧ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យក Ice ៩កញ្ចប់តូច។

*៨ / រាជធានីភ្នំពេញ៖ រក្សាទុក ៨ករណី ឃាត់ ៩នាក់ ប្រើប្រាស់ ៧ករណី ឃាត់ ១០នាក់ ចាប់យក Ice ៤,០៩ក្រាម និង៨កញ្ចប់តូច។

*៩ / ព្រៃវែង៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ចាប់យក Ice ៣២,៨៧ក្រាម និង Wy ១,២៧ក្រាម។

*១០ / រតនគិរី៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ចាប់យក Ice ៣៨,៩០ក្រាម។

*១១ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១៩នាក់ ស្រី ១នាក់។

*១២ / ព្រះសីហនុ៖ រក្សាទុក ៣ករណី ឃាត់ ៦នាក់ ចាប់យក Ice ១៨,៧៤ក្រាម, Wy ២,៥៩ក្រាម និង MDMA ៣,៨៩ក្រាម។

*១៣ / ឧត្តរមានជ័យ៖ រក្សាទុក ៣ករណី ឃាត់ ១១នាក់ ស្រី ២នាក់ ចាប់យក Ice ៣៤,៧៦ក្រាម។

*១៤ / កែប៖ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់។

*១៥ / ត្បូងឃ្មុំ៖ រក្សាទុក ២ករណី ឃាត់ ៥នាក់ ចាប់យក Ice ៦កញ្ចប់តូច។

កងរាជអាវុធហត្ថ ៖ ៤អង្គភាព

*១ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យក Ice ០,៧៦ក្រាម។

*២ / រាជធានីភ្នំពេញ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៣០ក្រាម។

*៣ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ០,៧៩ក្រាម។

*៤ / ឧត្តរមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១,២៥ក្រាម៕

ដោយ​៖សហការី​


ចែករំលែក៖