ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកមោងឫស្សី និងដុតបំផ្លាញវត្ថុតាងចោលនឹងកន្លែង

ចែករំលែក៖

ខេត្តបាត់ដំបង៖ ដោយអនុវត្តតាមបទបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដឹកនាំដោយលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានចុះបង្រ្កាបបទល្មើ ជលផលនៅលំហរបឹងទន្លេសាប ០២លើក នៅចំណុចសាស្រ្តស្រុកមោងឫស្សី ខេត្តបាត់ដំបង និងមានចូលរួមកម្លាំងចំរុះសរុបចំនួន ១៦នាក់។ 

ក្នុងប្រតិបត្តិការនោះ​សមត្ថកិច្ចបានប្រើប្រាស់សម្ភារៈក្នុងកិច្ចប្រតិបត្តិការនេះរួមមាន កាណូតចំនួន ០៥គ្រឿង។

*ប្រតិបត្តិការទី១ នៅចំណុចអូកេះស្ថិតក្នុងភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាលទ្ធផលសមត្ថកិច្ចបង្ក្រាបបាន៖

– របាំងសាច់អួនប្រវែង ២៥០ម៉ែត្រ

– បង្គោលចំនួន ៥០ដើម 

– ឡុកចាប់ត្រីចំនួន ០១គ្រឿង ។

*ប្រតិបត្តិការទី២ នៅចំណុចកោះទឹកឃ្មុំ ស្ថិតក្នុងភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង លទ្ធផលសមត្ថកិច្ចបង្ក្រាបបាន៖

– របាំងសាច់អួនប្រវែង ៦៥០ម៉ែត្រ

– បង្គោលចំនួន ៧០ដើម 

– ឡុកចាប់ត្រីចំនួន ០១គ្រឿង 

-ប្រលែងកូនត្រីចំម្រុះចំនួន ៣០គីឡូ ។

គួរបញ្ជាក់ថា​ ចំពោះករណីខាងលើនេះ រាល់វត្ថុតាងដែលបង្ក្រាបបានសមត្ថកិច្ចកាប់បំផ្លាញ និងដុតកម្ទេចចោលនៅនឹងកន្លែង ដោយឡែកជនល្មើសបានរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះអន្តរាគមន៍៕

ដោយ​៖សហការី​


ចែករំលែក៖