ព័ត៌មានទាន់ហេតុការណ៍៖

ឃាតក​លាក់មុខ!​ បន្តសម្លាប់មនុស្សពីរនាក់​ និង២៧នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល​ ក្នុង​ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២០ កញ្ញា!

ចែករំលែក៖

ភ្នំពេញ៖ សូមគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បណ្តាលឱ្យមនុស្សស្លាប់ ២នាក់ របួសធ្ងន់ ៥នាក់ និងស្រាល ២២នាក់ ។

ជាក់ស្ដែង​យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ  បានបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ២៩នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ៥លើក មាន កត្តាល្បឿន ១លើក មិនគោរពសិទ្ធ ២លើក ប្រជែងគ្រោះថ្នាក់ ១លើក និងស្រវឹង ១លើក។ 

សូមជម្រាបជូនថា​ កម្លាំងផ្នែកសណ្ដាប់ធ្នាប់-ចរាចរណ៍ទូទាំងប្រទេស​ បានបន្តចុះផ្សព្វផ្សាយ ច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកនិងផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន នៅវិទ្យាល័យផងដែរ។ 

ជាមួយគ្នានេះ​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ អំពាវនាវឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ ចូលរួម​គោរព​ច្បាប់​ចរាចរ​ ដេីម្បី​ការពារ​ជីវិត​របស់​លោក​អ្នក​ និងក្រុមគ្រួសារ​៕

ដោយ​៖សហការី​


ចែករំលែក៖