ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហ្វតរ៉ាប់ទ័រ បុកម៉ូតូស្មាក់វី​នៅផ្លូវសហព័ន្ធរុស្សុី​ បណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

  ភ្នំពេញ​ ៖​ បុរសម្នាក់បានរងរបួសធ្ងន់​ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនយកទៅសង្គ្រោះអាយុជីវិតភ្លាមៗ​ បន្ទាប់ពីជិះម៉ូតូតាមផ្លូវសហព័ន្ធរុស្សុី​ រួចបត់ឆ្វេងឆ្លងផ្លូវត្រូវរថយន្តហ្វតរ៉ាប់ទ័រ បេីកបុកពីចំហៀងពេញទំហឹង​ និងអូសម៉ូតូក្រោមរថយន្ត​ជាច្រេីនម៉ែត្រ​ កាលពីវេលាម៉ោង១០ និង២០ នាទីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២៣ នៅត្រង់ចំណុចផ្លូវភ្លោះ មុខធនាគារABA នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី កែងនឹងផ្លូវ១០៩ ស្ថិតនៅក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុនោះ​ គេឃេីញបុរសម្នាក់​បានជិះម៉ូតូម៉ាក​ ស៊ុយស៊ុគី​ ស្មាក់វី​ ពណ៌ខ្មៅ​ ពាក់ផ្លាកលេខភ្នំពេញ1HJ-5615​ ធ្វេីដំណេីរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី​ ទិសដៅពីកេីតមកលិច​ក្នុងល្បឿនល្មម​ ខណ:មកដល់ចំណុចកេីតហេតុក៏បានបត់ឆ្វេងដៃបំណងទៅផ្លូវ១០៩​ តែបត់បានពាក់កណ្ដាលផ្លូវក៏ត្រូវរថយន្តម៉ាក​ ហ្វត​ រ៉ាប់ទ័រ​ ពណ៌ខ្មៅ​ ពាក់ផ្លាកលេខភ្នំពេញ​2BM-7188​ធ្វេីដំណេីរតាមបណ្ដោយផ្លូវពីលិចមកកេីតយ៉ាងលឿន​ រួចបុកម៉ូតូស្មាក់វី​ ចំពីចំហៀងពេញទំហឹង​ បណ្ដាលឱ្យបុរសម្នាក់ជាម្ចាស់ម៉ូតូខ្ទាតចេញពីម៉ូតូដួលលេីថ្នល់រងរបួសធ្ងន់​ រីឯម៉ូតូនៅក្រោមរថយន្តបង្កអូសជាច្រេីនម៉ែត្រទេីបឈប់​ រួចតៃកុងរថយន្តចុះគេចខ្លួនបាត់​ ។ 

    បន្ទាប់ពីកេីតហេតុភ្លាមៗ​ បុរសម្នាក់ជាម្ចាស់ម៉ូតូបានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះអាយុជីវិត​ ។ ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តបង្ក​ និងម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ន​នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា​ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖