ព័ត៌មានទាន់ហេតុការណ៍៖

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តបុកគ្នានៅចំណុចផ្លូវកោងបណ្ដាលឱ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល

ចែករំលែក៖

ខេត្តប៉ៃលិន ៖ កម្លាំងនគរបាលជំនាញនៃអធិការក្រុងប៉ៃលិនចុះវាស់វែងគ្រោះថ្នាក់ចរាចរណ៍១ករណីកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៤និង៤២នាទី ដោយមានករណីរវាងម៉ូតូនិងរថយន្តបុកគ្នា នៅលេីផ្លូវក្រាលកៅស៊ូចំណុចផ្លូវកោងផ្លូវស្ពានមេម៉ាយ ស្ថិតនៅភូមិតាង៉ែនលេី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។សមត្ថកិច្ចនគរបាលជំនាញក្រុងបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឱ្យមនុស្សរងរបួសធ្ងន់ម្នាក់ប្រុស,រងរបួសស្រាល០២នាក់ស្រីម្នាក់,ប្រុសម្នាក់,ខូចខាតម៉ូតូកម្រិតស្រាល ០១គ្រឿង,ខូចខាតរថយន្តកម្រិតស្រាល ០១គ្រឿង ដូចខាងក្រោម៖

ទី១-ភាគី(ក)ឈ្មោះ យៀក សុជាតា ភេទស្រី អាយុ៣២ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅភូមិបរតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន(របួសស្រាល)បេីកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ផ្លាកលេខប៉ៃលិន1C-0155(ម៉ូតូខូចខាតស្រាល)ទិសដៅពីកេីតទៅលិច។

អ្នករួមដំណើរទី២-ឈ្មោះ ពិន ស៊ូជីន ភេទប្រុស អាយុ០៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិបរតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន (របួសធ្ងន់បែកក្បាល)ជាកូនភាគី(ក)។

ទី៣-ឈ្មោះ ពិន ផាយុ ភេទប្រុស០៤ឆ្នាំ មុខរបរបន្ទុក រស់នៅភូមិបរតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន(របួសស្រាល)ជាកូនភាគី(ក)។ 

ទី២-ភាគី(ខ)ឈ្មោះ រ័ត្ន ធី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ រស់នៅភូមិទួលស្រឡៅ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន(គ្មានរបួស)បេីកបររថយន្ត ម៉ាកហុី យ៉ាន់ដាយ ពណ៌ខៀវ ស៊េរីឆ្នាំ១៩៩៥ ពាក់ផ្លាកលេខប៉ៃលិន2A-0790(រថយន្តខូចខាតស្រាល)ទិសដៅពីលិចទៅកេីត។

-បច្ចុប្បន្ន៖ភាគី(ក)បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។     

-មូលហេតុ៖បណ្តាលមកពីកត្តាមនុស្សបេីកបរខ្វះការប្រុងប្រយ័ត្ន នៅត្រង់ចំណុចផ្លូវកោងខ្លាំង។

សមត្តកិច្ចនគរបាលជំនាញបានបន្តថា÷

-ករណី​ខាងលេី​នេះ​ កម្លាំងផែនសណ្ដាប់ធ្នាប់សាធារណៈនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានយកវត្ថុតាងទាំងសងខាងមករក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តតាមនីតិវិធី ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖