ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៍មាន បានឱ្យដឹងថា នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកបានទទួលជួបពិភាក្សាការងារជាមួយ ថ្នាក់ដឹកនាំវិទ្យុមិត្តភាពកម្ពុជា ចិន ប្រចាំកម្ពុជា ដឹកនាំដោយ កញ្ញា Yao Shiya (យ៉ាយ៉ា) ប្រធានគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជា ចិនប្រចាំនៅរាជធានីភ្នំពេញ នៅឯទីស្តីការក្រសួងព័ត៌មាន។
លោករដ្ឋមន្ត្រី បានថ្លែងបន្តថា វិទ្យុមិត្តភាពកម្ពុជាចិន CCFR ត្រូវបានបង្កើតឡើងក្រុមកិច្ចសហប្រតិបត្តិ ការរវាងវិទ្យុជាតិកម្ពុជាជាមួយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) ដោយមានការគាំទ្រពីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងផ្លាស់ប្ដូរ សិល្បៈ វប្បធម៌ និងព័ត៌មានរវាងប្រទេសទាំងពីរ ក៏ដូចជាដើម្បីពង្រឹងកិច្ចសហ ប្រតិបត្តិការគ្រប់គ្រប់ ជ្រុងជ្រោយ និងរឹតចំណងមេត្រីភាពឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ព្រមទាំងជំរុញការយល់ ដឹងពីគ្នានិងផ្សារភ្ជាប់ដួងចិត្តទៅ វិញទៅមករវាង ប្រជាជនប្រទេសទាំងពីរចិននិងកម្ពុជា៕
ដោយ៖ ស តារា