ភ្នំពេញ៖ ក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា មុនពេលបើកបរ តើអ្នកបើកបរយានយន្តគ្រប់រូបត្រូវធ្វើដូចម្តេចខ្លះ?
តោះចង់ដឹងអត់ថាយើងត្រូវធ្វើដូចម្តេចខ្លះ? សូមអានព័តមានលម្អិតដូចខាងក្រោម៖
– តម្រូវកៅអីអង្គុយបើកបរ
– តម្រូវចង្កូត
– តម្រូវកញ្ចក់មើលក្រោយ
– តម្រូវកញ្ចក់មើលក្រោយសងខាង
– ពាក់ខ្សែក្រវាត់សុវត្ថិភាព
– មុំកែងដៃត្រូវរក្សាចន្លោះ ៩០ – ១២០ ដឺក្រេ។
ជាមួយគ្នានោះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញពីផ្លាកសញ្ញាគ្រោះថ្នាក់ ៖ “ ផ្លូវកោងគ្រោះថ្នាក់ (កោងទៅស្តាំហើយទៅឆ្វេង) ” | “ ផ្លូវកោងគ្រោះថ្នាក់ (កោងទៅឆ្វេងហើយទៅស្តាំ) ” | ” ផ្លូវកោងបត់បែន ”
ក្រសួង បានបញ្ជាក់ថា ផ្លាកសញ្ញាគ្រោះថ្នាក់ ដែលមាននៅលើដងផ្លូវសាធារណៈ គឺដាក់បង្ហាញសម្រាប់ពញ្ញាក់អារម្មណ៍ដល់អ្នកបើកបរបានដឹង មានការប្រុងប្រយ័ត្នពិសេសថែមទៀត ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ និងត្រូវបន្ថយល្បឿន និងអនុវត្តតាមខ្លឹមសារ នៃសញ្ញានេះជាដាច់ខាត។
សូមឈ្វេងយល់ពីច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីជាការចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយទប់ស្កាត់គ្រោះថ្នាក់ចៃដន្យណាមួយជាយថាហេតុ៕
ដោយ៖សហការី