ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងកសិកម្ម ត្រៀមគ្រាប់ពូជស្រូវបម្រុងសម្រាប់កសិករដែលជួបគ្រោះធម្មជាតិ

ចែករំលែក៖

ភ្នំពេញ ៖ ថ្មីៗនេះកាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៣ លោកបណ្ឌិត យ៉ង សាំងកុមារ និងលោកប្រធាននាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្មបានទៅធ្វេីការត្រួតពិនិត្យលេីការប្រមូលផល ការសំងួត និងការស្តុកគ្រាប់ស្រូវពូជដែលត្រៀមទុកជាពូជបម្រុងនៅស្ថានីយផលិតពូជស្រូវព្រៃផ្តៅដេីម្បីត្រៀមទុកជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិក្នុងការស្តារផលិតកម្មស្រូវឡេីងវិញ។

 លោកបានមានប្រសាសន៍ថា នៅទូទាំងប្រទេសយេីងមានស្ថានីយផលិតគ្រាប់ពូជស្រូវចំនួន៦ កន្លែង និងមានការសហការបន្ថែមជាមួយសហគមន៍កសិករអ្នកផលិតគ្រាប់ពូជស្រូវនៅច្រេីនកន្លែងថែមទៀតដែលជាផ្នែកសំខាន់មួយនៃគោលនយោបាយប្រព័ន្ធស្បៀងបម្រុងរបស់រាជរដ្ឋាភិបាលកម្ពុជា៕

ដោយ៖ ស សម


ចែករំលែក៖