យ៉ាងហោចណាស់ក៏មានមនុស្ស 21នាក់បានស្លាប់ និង18នាក់បានរងរបួសនៅពេលដែលរថយន្តក្រុងដឹកអ្នកដំណើរធ្លាក់ពីលើស្ពានអាកាសក្នុងទីក្រុង Venice ប្រទេសអុីតាលីកាលពីយប់ថ្ងៃទី 3 ខែតុលា។
យោងតាមទីភ្នាក់ងារសារព័ត៌មាន ANSA បានឱ្យដឹងថា រថយន្តក្រុងបានធ្លាក់ពីកម្ពស់ប្រហែល១០ម៉ែត្រ ធ្លាក់ចូលខ្សែភ្លើង និងឆេះ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មានកុមារពីរនាក់ក្នុងចំណោមអ្នកស្លាប់។ មូលហេតុនៃគ្រោះថ្នាក់នេះមិនត្រូវបានគេរាយការណ៍ឡើយ។
រដ្ឋមន្ត្រីមហាផ្ទៃអុីតាលី Matteo Piantedosi បាននិយាយថា រថយន្តក្រុងនេះជាកម្មសិទ្ធិឯកជន ហើយព័ត៌មានលម្អិតស្តីពីគោលបំណងនៃការធ្វើដំណើររបស់វាមិនត្រូវបានកំណត់ទេ។ មានសេចក្តីរាយការណ៍ថា រថយន្តនេះអាចដឹកភ្ញៀវទេសចរដែលជាពលរដ្ឋបរទេស។
វីដេអូពីកន្លែងកើតហេតុបានបង្ហាញពីរថយន្តរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយអ្នកជួយសង្គ្រោះបាននិយាយថា ចំនួនអ្នកស្លាប់អាចកើនឡើង។ ជនរងគ្រោះខ្លះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ។
ប្រធានតំបន់ Veneto លោក Luca Zaia បាននិយាយថា ជនរងគ្រោះ “មានសញ្ជាតិផ្សេងគ្នា និងមិនមែនជាជនជាតិអុីតាលីទេ។ អ្នកបើកបររថយន្តក្រុងគឺជាពលរដ្ឋអុីតាលី ហើយបានស្លាប់នៅក្នុងគ្រោះថ្នាក់នេះ” ៕
ដោយ៖ ធីរីណា(រូបថត៖ GD&TĐ)