ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឫស្សីកែវ ដាក់កម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋ អញ្ជើញធ្វើបុណ្យនៅវត្តចំនួនប្រាំ

ចែករំលែក៖

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា អនុវត្តតាមបទបញ្ជារបស់ស្នងការនគរបាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានដាក់កម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋ ដែកអញ្ជើញធ្វើបុណ្យតាមវត្តអារាមចំនួន ៥វត្ត នៅក្នុងខណ្ឌឫស្សីកែវ ។

លោកអធិការនគរបាលខណ្ឌឫស្សីកែវ បានបន្តថា សភាពការណ៍តាមវត្តអារាម ក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ឆ្នាំ២០២៣ រួមមាន៖  កម្លាំងនគរបាលខណ្ឌ បានដាក់ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋអញ្ជើញធ្វើបុណ្យតាមវត្តអារាមចំនួន ០៥វត្ត ក្នុងខណ្ឌឫស្សីកែវ ដោយប្រើប្រាស់កម្លាំងការពារសរុប ២៥នាក់ ដោយក្នុងមួយវត្តប្រើប្រាស់កម្លាំង ០៥នាក់ សហការជាមួយកម្លាំងប្រជាការពារសង្កាត់ ក្នុងនោះមានវត្តទួលសុវណ្ណរាម ក្នុងសង្កាត់ទួលសង្កែទី១, វត្តញាណរង្សី ក្នុងសង្កាត់ទួលសង្កែទី១, វត្តកោះពោធិ៍វង្ស ក្នុងសង្កាត់ទួលសង្កែទី២, វត្តឧត្តរ៉ាវត្តី ក្នុងសង្កាត់ឫស្សីកែវ និងវត្តទួលសន្តិវ័ន្ត ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ។

លោកអធិការបានបញ្ជាក់ថា តាមទីវត្តអារាមទាំង ០៥វត្ត ក្នុងខណ្ឌឫស្សីកែវ មានប្រជាពលរដ្ឋ អញ្ជើញធ្វើបុណ្យជាបន្តបន្ទាប់ ដោយពុំមានការកកស្ទះ និងមានសភាពការណ៍សន្តិសុខ សុវត្ថិភាពល្អប្រសើរ ៕

ដោយ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖