ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​ចម្រុះ​ខេត្ត​ព្រះសីហនុ​ ចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋដែលប្រេីប្រាស់ផ្លូវគ្រប់ប្រភេទ​ ជាពិសេសអ្នកដែលប្រកបរបររត់តាក់ស៊ី​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោកវរសេនីយ៍ឯក គីម​ សុង​ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣នេះ​ បានដឹកនាំកម្លាំង​ សហការជាមួយកម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់​ និងកម្លាំងមន្ទីរសាធារណការខេត្ត បានចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋដែលប្រេីប្រាស់ផ្លូវគ្រប់ប្រភេទ​។ 

បេីតាមការ​បញ្ជាក់ពី​លោកវរសេនីយ៍ឯក គីម​ សុង​ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ បានឱ្យដឹងថា​ ការចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺចង់ឱ្យប្រជាពលរដ្ឋដែលប្រេីប្រាស់ផ្លូវគ្រប់ប្រភេទ​ ស្វែងយល់​ពីច្បាប់​ដេីម្បី​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​ចរាចរណ៍​ណាមួយ​ជាយថាហេតុ​ជាពិសេសអ្នកដែលប្រកបរបររត់តាក់ស៊ី​ និងក្រុមហ៊ុនរថយន្តដឹកអ្នកដំណេីរ ត្រូវមានការប្រុងប្រយ័ត្ន​ គោរពច្បាប់ចរាចរណ៍ផ្លូវគោក​ បេីកបរប្រកបដោយសុវត្ថិភាព​ នារដូវបុណ្យភ្ជុំបិណ្ឌ​នាពេលខាងមុខនេះ​។ 

ក្នុងប្រតិបត្តិការនេះ​ បានធ្វេីឡេីង​នៅបេនឡានមហោស្រពចាស់​ ស្ថិតក្នុង​ ភូមិ២​ សង្កាត់​លេខ​២​ ក្រុង-ខេត្តព្រះសីហនុ និងបានប្រគល់សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ ខិតបណ្ណផ្សព្វផ្សាយស្តីពីសុវត្តិភាពចរាចរណ៍ផ្លូវគោក​ សៀវភៅកំណត់ល្បឿន​ និងបានណែនាំទៅដល់ប្រជាពលរដ្ឋដែលប្រេីប្រាស់ផ្លូវទាំងអស់​ សូមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា៕

ដោយ​៖សហការី​


ចែករំលែក៖