ព័ត៌មានទាន់ហេតុការណ៍៖

ភាពយន្តហូលីវីដ រឿង The Creator ដែលបានផ្តិតយកទិដ្ឋភាពនៅកំពង់ភ្លុក និងតំបន់ប្រាសាទក្នុងខេត្តសៀមរាបអាចកើបចំណូលជាង៦០លានដុល្លារហើយ

ចែករំលែក៖

  ផ្ទុះការភ្ញាក់ផ្អើលខ្លាំងនៅលើបណ្តាញសង្គមមុននេះក្រោយពីភាពយន្តហូលីវូដ រឿង The Creator ដែលបានចុះមកថតផ្តិតយកទិដ្ឋភាពមួយចំនួននៅកម្ពុជា ពិសេសនៅតំបន់កំពង់ភ្លុក និងតំបន់ប្រាសាទបុរាណខ្មែរនៅខេត្តសៀមរាប បាននិងកំពុងធ្វើការចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទំនើបទាំងអស់ជុំវិញពិភពលោក។ ភាពយន្តនេះកំពុងតែកើបប្រាក់ចំណូលបានប្រមាណជាង៦០លានដុល្លារហើយក្រោយពីការប្រកាសចាក់បញ្ចាំងជាផ្លូវការបានជាងមួយសប្តាហ៍ប៉ុណ្ណោះ។

ភាពយន្តខ្នាតធំ The Creator គឺជាខ្សែភាពយន្តបែបវិទ្យាសាស្ត្របែបវិទ្យាសាស្ត្រដ៏រន្ធត់និយាយពីសង្រ្គាមនាពេលអនាគតរវាងពូជមនុស្ស និងកងកម្លាំងនៃបញ្ញាសិប្បនិម្មិតតាមការស្ទង់មតិដែលចេញផ្សាយដោយគេហទំព័រល្បីៗនិយាយអំពីភាពយន្តបានលើកឡើងថាវា ត្រូវបានទស្សនិកជនចាត់ទុកថាជាភាពយន្តដ៏អស្ចារ្យ និងធ្វើឲ្យអ្នកទស្សនាពេញចិត្តនឹងភាពយន្តនេះ។ ចំណូលដែលបានពីការចាប់បញ្ចាំងភាពយន្តនេះត្រូវបានគេជឿជាក់ថានឹងកើនឡើងបន្តទៀតនៅពេលនេះ។យោងតាមការបញ្ជាក់របស់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ថា ៖ ទឹកដីកំពង់ភ្លុក និងប្រាសាទមួយចំនួនក្នុងខេត្តសៀមរាប បានក្លាយជាទីតាំងមួយសម្រាប់ថតភាពយន្តខ្នាតវែងមានចំណងជើងថា The Creator របស់ Hollywood ដែលជាភាពយន្តល្បីនិងបានចាក់បញ្ចាំងនៅរោងភាពយន្តនានាទូទាំងពិភពលោកដោយមានការអនុញ្ញាតថតពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងដោយមានការសម្របសម្រួលពីអជ្ញាធរពាក់ព័ន្ធ ភាពយន្តខ្នាតវែងមានចំណងជើងថា The Creator ដែលជាភាពយន្តបែបវិទ្យាសាស្ត្ររបស់អាម៉េរិក ផលិតនិងដឹកនាំដោយលោក Gareth Edwards បានថតឈុតឆាកមួយចំនួននៅកំពង់ភ្លុក និងប្រាសាទមួយចំនួនទៀតក្នុងខេត្តសៀមរាប កាលពីឆ្នាំ២០២២ កន្លងមក។ ភាពយន្តនេះ មានការចូលរួមសម្តែងពីតារាភាពយន្តល្បីៗមួយចំនួន ក្នុងនោះមានតួក្មេងស្រីសំខាន់ម្នាក់ អាយុ៩ឆ្នាំ គឺជាកូនកាត់ខ្មែរ។សូមបញ្ជាក់ថា The Creator ត្រូវបានចាប់ផ្តើមចាក់បញ្ចាំងកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ហើយត្រឹមតែថ្ងៃទី០៥ ខែតុលានេះ ភាពយន្តនេះទទួលបានចំណូលពីការចាក់បញ្ចាំងទូទាំងពិភពលោករហូតដល់ ៣៧លានដុល្លារសហរដ្ឋអាម៉េរិក។

ទោះជាយ៉ាងនា គិតត្រឹមថ្ងៃទី៨ ខែតុលានេះដែរភាពយន្តនេះអាចរកចំណូលបានប្រមាណជិត៦២លានដុល្លារអាមេរិកហើយ ខណៈដែលភាពយន្តនេះបានចំណាយប្រាក់ក្នុងការផលិតប្រមាណ៣២លានដុល្លារអាមេរិកនោះ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖