ព័ត៌មានទាន់ហេតុការណ៍៖

អាហ្វហ្គានីស្ថានរងការរញ្ជួយដីជាថ្មី យ៉ាងហោចណាស់មនុស្ស ៨០ នាក់បានរងរបួស

ចែករំលែក៖

នៅថ្ងៃទី១១ ខែតុលា ព័ត៌មានអំពីការខូចខាតដំបូងបន្ទាប់ពីការរញ្ជួយដីកម្រិត 6.3 រ៉ិចទ័រ នៅខេត្ត Herat ភាគពាយព្យប្រទេសអាហ្វហ្គានីស្ថាន។ ទីភ្នាក់ងារសារព័ត៌មាន Xinhua បានដកស្រង់សម្តីគ្រូពេទ្យក្នុងតំបន់ដែលនិយាយថាមនុស្សយ៉ាងហោចណាស់ 80 នាក់បានរងរបួស។បើតាមអ្នកស្រុក ភាគច្រើននៃអ្នករបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល។
លោក Janan Sayeeq – អ្នកនាំពាក្យក្រសួងគ្រប់គ្រងគ្រោះមហន្តរាយអាហ្វហ្គានីស្ថានបាននិយាយថា បច្ចុប្បន្ននេះមិនមានរបាយការណ៍អំពីអ្នកស្លាប់និងរបួសបន្ទាប់ពីការរញ្ជួយដីខាងលើនោះទេ។ អាជ្ញាធរត្រូវដាក់ពង្រាយក្រុមរុករក និងជួយសង្គ្រោះឡើងវិញទៅកាន់តំបន់ដែលរងគ្រោះថ្មីៗនេះ។
មុននេះ កាលពីថ្ងៃទី៩ ខែតុលា គ្រោះរញ្ជួយដីកម្រិត៥.១រ៉ិចទ័រ បានអង្រួនតំបន់ភាគពាយ័ព្យនៃប្រទេសអាហ្វហ្គានីស្ថាន។ នៅព្រឹកថ្ងៃទី៧ ខែតុលា គ្រោះរញ្ជួយដីកម្រិត៦.៣រ៉ិចទ័របានអង្រួនភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន និងអមដោយការរញ្ជួយដីជាបន្តបន្ទាប់។ ការរញ្ជួយដីនេះបានឆក់យកជីវិតមនុស្សរាប់ពាន់នាក់។ បច្ចុប្បន្នក្រុមអ្នកជួយសង្គ្រោះកំពុងប្រជែងពេលវេលាដើម្បីស្វែងរកជនរងគ្រោះដែលជាប់នៅក្នុងគំនរបាក់បែកបន្ទាប់ពីគ្រោះមហន្តរាយនេះ។
អាហ្វហ្គានីស្ថានតែងតែជួបប្រទះការរញ្ជួយដី ជាពិសេសនៅតំបន់ជួរភ្នំ Hindu Kush (ស្ថិតនៅចន្លោះប្រទេស និងប៉ាគីស្ថាន) នៅជិតចំនុចប្រសព្វនៃបន្ទះ Tectonic Eurasian និងឥណ្ឌា៕ ដោយ៖ ធីរីណា

រូប​ថត​៖ TTXVN-VNA


ចែករំលែក៖