ព័ត៌មានទាន់ហេតុការណ៍៖

បទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១៧ តុលា ចំនួន ១៥ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣៣នាក់

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៣៣ នាក់(ស្រី ០២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេសនៅថ្ងៃទី១៧ ខែតុលាម្សិលមិញនេះ​។

ក្នុងចំណោមជនសង្ស័យចំនួន ៣៣នាក់ រួមមាន៖ រក្សាទុក ដឹកជញ្ជូន ៩ករណី ឃាត់ ១៧នាក់ (ស្រី ១នាក់)​ និងប្រើប្រាស់ ៦ករណី ឃាត់ ១៦នាក់(ស្រី ១នាក់)។ 

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៧ ខែតុលា រួមមាន៖ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice) ស្មេីនិង​ ៥៥,៧២ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

*កម្លាំង​នគរបាល​ជាតិ​ ៨អង្គភាព 

១ / មន្ទីរ៖ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់។

២ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកIce ៨,៩០ក្រាម។

៣ / បាត់ដំបង៖ រក្សាទុក ៣ករណី ឃាត់ ៨នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកIce ១៩,១២ក្រាម។

៤ / កំពង់ចាម៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

៥ / ក្រចេះ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

៦ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៧នាក់ ស្រី ១នាក់ ចាប់យកIce ២,៦០ក្រាម។

៧ / តាកែវ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

៨ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ២,៦០ក្រាម។

*ដោយឡែក​ កម្លាំង​កងរាជអាវុធហត្ថ​ ៣អង្គភាព

១ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,០៤ក្រាម។

២ / កំពត៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១៥,៥៧ក្រាម។

៣ / រាជធានីភ្នំពេញ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៧,៥៩ក្រាម៕

ដោយ​៖ សហការី​


ចែករំលែក៖