ព័ត៌មានទាន់ហេតុការណ៍៖

ខលរកឪពុកមិនលេីកជិះមកមេីលដល់ផ្ទះប្រទះឃេីញស្លាប់បាត់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បានខលសួរសុខទុក្ខឪពុកមិនដែលលេីកធ្វើឱ្យមានការសង្ស័យក៏មកមេីលដល់ផ្ទះស្រាប់តែឃេីញឪពុកដេកស្លាប់ក្នុងបន្ទប់ទឹកដោយមានសភាពស្អុយមិនដឹងស្លាប់តាំងពីពេលណា បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០ព្រឹក​ ថ្ងៃទី១៩​ ខែតុលា​ ឆ្នាំ២០២៣​ នៅបុរីសឡា​ ភូមិចោមចៅទី៣​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ។ 

   ជនរងគ្រោះឈ្មោះ ហួរ​ រ៉ុង​ ភេទប្រុសអាយុ៦៣ឆ្នាំ​ ស្នាក់នៅបុរីសឡា​ ភូមិចោមចៅទី៣​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ។ 

   តាមប្រភពព័ត៌មានពីកូនប្រុសជនរងគ្រោះបានឱ្យដឹងថា​ ឪពុករបស់គាត់ស្នាក់នៅផ្ទះតែម្នាក់ឯងទេ ដោយម្តាយនិងបងប្អូនបានទៅរស់នៅឯខេត្តសៀមរាប​ ទោះហៅគាត់ទៅរស់នៅជាមួយក៏គាត់មិនព្រមទៅដែរ សុខចិត្តរស់នៅតែម្នាក់ឯង។ នៅថ្ងៃកេីតហេតុរូបគាត់បានព្យាយាមតេទូរស័ព្ទមករកឪពុករបស់គាត់ជាច្រេីនលេីកច្រេីនសា តែតេចូលគ្មានអ្នកលេីក។ ដោយសារមានការសង្ស័យទេីប

គាត់មកមេីលដល់ផ្ទះ។ លុះមកដល់មុខផ្ទះហៅក៏មិនមានអ្នកឆ្លេីយដោយចាក់សោទ្វារខាងក្នុង តែទ្វារជាន់ទី១បេីកចំហ។ 

ប្រភពដដែលបានបន្តថា​ ពេលនោះរូបគាត់បានសុំផ្ទះអ្នកជិតខាងឡេីងទៅខាងលេីដេីម្បីចូលតាមទ្វារលេីមេីលក្នុងផ្ទះពេលចូលទៅដល់ឃេីញឪពុកគាត់ដេកស្លាប់ក្នុងបន្ទប់ទឹកដោយមានសភាពស្អុយបាត់ទៅហេីយ ទេីបរាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យជាក់ស្តែង។ 

   សមត្ថកិច្ចកំពុងចុះទៅដល់កន្លែងកេីតហេតុពិនិត្យជាក់ស្តែង៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖