ព័ត៌មានទាន់ហេតុការណ៍៖

សូម​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦០នាក់​ ក្នុងថ្ងៃ​តែមួយ

ចែករំលែក៖

ភ្នំពេញ៖ យោងតាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ បានបង្ហាញពី​លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសកម្ពុជា​ ខណៈជនសង្ស័យចំនួន ៦០ នាក់(ស្រី ០៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៨ករណី កាលពីថ្ងៃទី១៩ ខែតុលាម្សិលមិញនេះ​។​ ដូច្នេះ​សូម​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !

របាយការណ៍ដដែល​បន្តថា​ ក្នុងចំណោមជនសង្ស័យចំនួន ៦០នាក់ រួមមាន៖​ រក្សាទុក ដឹកជញ្ជូន ១៥ករណី ឃាត់ ៣៥នាក់(ស្រី ០នាក់)​ និងប្រើប្រាស់ ៣ករណី ឃាត់ ២៥នាក់(ស្រី ៤នាក់)។ 

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៩ ខែតុលា រួមមាន៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice) ស្មេីនិង​ ៦៣,៦៦ក្រាម និង៤កញ្ចប់តូច។​ កេតាមីន(Ke) ស្មេីនិង​ ០,៦៧ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

*កម្លាំង​នគរបាល​ជាតិ​ ៨អង្គភាព

១ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណឃាត់ ៧នាក់ ស្រី ៣នាក់ ចាប់យកIce ៤,៥៣ក្រាម។

២ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ២៦,៦២ក្រាម។

៣ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៤កញ្ចប់តូច។

៤ / កណ្តាល៖ រក្សាទុក ៥ករណី ឃាត់ ៧នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ២១,១០ក្រាម។

៥ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៣,៣៤ក្រាម។

៦ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១៨នាក់ ស្រី ១នាក់។

៧ / ស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,២០ក្រាម។

៨ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៤,៤១ក្រាម។

*​កម្លាំងកងរាជអាវុធហត្ថ​ ៣អង្គភាព

១ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យកIce ០,២៣ក្រាម។

២ / រាជធានីភ្នំពេញ៖ រក្សាទុក ២ករណី ឃាត់ ៥នាក់ ចាប់យកIce ០,១៤ក្រាម។

៣ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ៧នាក់ ចាប់យកIce ៣,០៩ក្រាម៕

ដោយ​៖ សហការី​


ចែករំលែក៖