ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញពីលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសកម្ពុជា ខណៈជនសង្ស័យចំនួន ៦០ នាក់(ស្រី ០៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៨ករណី កាលពីថ្ងៃទី១៩ ខែតុលាម្សិលមិញនេះ។ ដូច្នេះសូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !
របាយការណ៍ដដែលបន្តថា ក្នុងចំណោមជនសង្ស័យចំនួន ៦០នាក់ រួមមាន៖ រក្សាទុក ដឹកជញ្ជូន ១៥ករណី ឃាត់ ៣៥នាក់(ស្រី ០នាក់) និងប្រើប្រាស់ ៣ករណី ឃាត់ ២៥នាក់(ស្រី ៤នាក់)។
ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៩ ខែតុលា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក(Ice) ស្មេីនិង ៦៣,៦៦ក្រាម និង៤កញ្ចប់តូច។ កេតាមីន(Ke) ស្មេីនិង ០,៦៧ក្រាម។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម៖
*កម្លាំងនគរបាលជាតិ ៨អង្គភាព
១ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណឃាត់ ៧នាក់ ស្រី ៣នាក់ ចាប់យកIce ៤,៥៣ក្រាម។
២ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ២៦,៦២ក្រាម។
៣ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៤កញ្ចប់តូច។
៤ / កណ្តាល៖ រក្សាទុក ៥ករណី ឃាត់ ៧នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ២១,១០ក្រាម។
៥ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៣,៣៤ក្រាម។
៦ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១៨នាក់ ស្រី ១នាក់។
៧ / ស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,២០ក្រាម។
៨ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៤,៤១ក្រាម។
*កម្លាំងកងរាជអាវុធហត្ថ ៣អង្គភាព
១ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យកIce ០,២៣ក្រាម។
២ / រាជធានីភ្នំពេញ៖ រក្សាទុក ២ករណី ឃាត់ ៥នាក់ ចាប់យកIce ០,១៤ក្រាម។
៣ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ៧នាក់ ចាប់យកIce ៣,០៩ក្រាម៕
ដោយ៖ សហការី