ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ម្សិលមិញ ដោយរកឃើញយានយន្តល្មើសចំនួន ៤៧៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា។
នាយកដ្ឋាននគរបាលចរាចរណ៍ បានគូសបញ្ជាក់ថា ក្នុងប្រតិបត្តិការនោះចំនួនគោលដៅសរុប ៩២គោលដៅ មានយានយន្តចូលគោលដៅចំនួន ៧១៣គ្រឿង រថយន្តធំ ៣៤គ្រឿង រថយន្តតូច ៨០គ្រឿង និងម៉ូតូ ៥៩៩គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤៧៥គ្រឿង រថយន្តធំ ០៩គ្រឿង រថយន្តតូច ៣២គ្រឿង និងម៉ូតូចំនួន ៤៣៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
ជាមួយគ្នានេះ តាមរបាយការណ៍លទ្ធផលរយៈពេល១៩ថ្ងៃ ពីថ្ងៃទី១-១៩ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងដែរថា យានយន្តចូលគោលដៅចំនួន ២៣,៨០៧គ្រឿង រថយន្តធំ៣០៣គ្រឿង រថយន្តតូច៤,១៩១គ្រឿង ម៉ូតូ ១៩,៣១៣គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥,៨៧៦គ្រឿង រថយន្តធំ៦២គ្រឿង រថយន្តតូច៨៤៨គ្រឿង ម៉ូតូ ៤,៩៦៦គ្រឿង (៤,៩៦៦ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕
ដោយ៖ សហការី