ព័ត៌មានទាន់ហេតុការណ៍៖

ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ជាមួយនឹងហានិភ័យដែលអាចប្រឈម

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ បានបញ្ជាក់ថា ៖ ផលប៉ះពាល់នៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងមានដូចខាងក្រោម៖

ក. ប្រតិកម្មយឺត (ជាទូទៅអ្នកបើកបរស្រវឹង ចម្ងាយជាន់ច្រាំងឆ្ងាយជាងអ្នកបើកបរធម្មតា)

ខ. កាត់បន្ថយការមើលឃើញ (គ្រឿងស្រវឹងអាចបណ្តាលឱ្យព្រិលភ្នែកមើលមិនច្បាស់)

គ. ពិបាកក្នុងការបញ្ជាដៃ និងជើង (នៅពេលស្រវឹងខ្លាំង ធ្វើឱ្យពិបាកបញ្ជាដៃ និងជើង ដូចជាការដើរទ្រេតទ្រោត)

ឃ. កាត់បន្ថយការផ្តោតអារម្មណ៍ និងរួញរាក្នុងការសម្រេចចិត្ត (កាត់បន្ថយការផ្តោតអារម្មណ៍ ធ្វើឱ្យខ្វះការប្រុងប្រយ័ត្ននិង ស្ទាក់ស្ទើរក្នុងការសម្រេចចិត្តអាចបណ្តាលមានគ្រោះថ្នាក់)។

ក្រសួងសាធារណការ និងដឹកជញ្ជូន  បានរម្លឹកថា៖ មាត្រា៨ (ថ្មី) នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក៖

ហាមពិសាគ្រឿងស្រវឹងដែលបណ្តាលឱ្យមានអត្រាជាតិអាល់កុល ចាប់ពី ០,២៥មីលីក្រាម ក្នុងមួយលីត្រខ្យល់ ឬ ចាប់ពី ០,៥០ក្រាម ក្នុងមួយលីត្រឈាមឡើងទៅ ៕

ដោយ ៖ សហការី


ចែករំលែក៖