ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរស័ព្ទមិនបានហើយរត់មិនរួចទៀតត្រូវពលរដ្ឋក្របួចជាប់២នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន ២នាក់បានជិះម៉ូតូធ្វើសកម្មភាពឆក់យកទូរស័ព្ទពីស្ត្រីម្នាក់តែមិនបានសម្រេចធ្វើឱ្យជ្រុលចង្កូតទៅបុកម៉ូតូសណ្តោងរ៉ឺម៉កដឹក ពូកធ្លាក់ចូលក្នុងប្រឡាយទឹកបណ្តាលឱ្យម្នាក់បាក់ជើង និងម្នាក់ទៀតរត់គេចខ្លួន តែរត់មិនរួចក៏ត្រូវពលរដ្ឋស្វាគមន៍ម្នាក់ មួយដៃមួយជើងហើមពេញផ្ទៃមុខ រួចទើបប្រគល់ឱ្យសមត្ថកិច្ចកាលពីវេលាម៉ោង៦ និង៣០នាទីល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ ៤ ទល់មុខបុរីញ៉ូថោន អូដឹ ម ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ។

    ជនសង្ស័យខាងលើនេះ ទី១- ឈ្មោះ ស ពិសិដ្ឋ ភេទប្រុស អាយុ៣៣ឆ្នាំ រង របួសបាក់ជើងឆ្វេង មានទីលំនៅ ភូមិ ត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ត្រូវបានបញ្ជូនទៅ មន្ទីរពេទ្យរុស្ស៊ី ។

ទី២- ឈ្មោះ សៀវ សា រុន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅ ក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ រង របួសស្រាល ។

ចំណែកជនរងគ្រោះវិញ មានឈ្មោះ ផាត់ សារ័ត្ន ភេទស្រី អាយុ ២៧ ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅ សង្កាត់កំបូល ខណ្ឌកំបូល រាជធានី ភ្នំពេញ និងមានស្រុកកំណើតនៅស្រុក ព្រះស្តេច ខេត្តព្រៃវែង ។

    បើតាមប្រភពព័ត៌មានពីស្ត្រីរងគ្រោះ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ រូប គាត់និងប្តីរួមទាំងកូនស្រីម្នាក់ទៀតបាន នាំគ្នាជិះម៉ូតូ ម៉ាក ហុងដា ឌ្រី មពណ៌ ខ្មៅពាក់ ផ្លាក លេខ ភ្នំពេញ 1JR-0399 ជិះឌុបគ្នា ៣ នាក់ តាម បណ្តោយ ផ្លូវជាតិ លេខ ៤ ក្នុង ទិសដៅពីកើតទៅលិច ។ ខណៈ ពេល ជិះ មក ដល់ ចំណុច កើតហេតុ ក្បែរផ្លូវ រថភ្លើង ជាប់នឹង បុរីញូថោន អូដឹម ស្រាប់តែ លេចមុខ ជនសង្ស័យ មាន គ្នា ២ នាក់ ជិះ ម៉ូតូ មួយ គ្រឿង ម៉ាក ហុងដា ឌ្រី ម ពណ៌ ខ្មៅពាក់ ផ្លាក លេខ ភ្នំពេញ 1JB-6024 ធ្វើ ដំណើរ មក ពីក្រោយ ស្របទិសគ្នា ពី កើត ទៅ លិច ក្នុង ល្បឿនលឿន​ ។ 

ស្ត្រី រងគ្រោះ បានប្រាប់ ឲ្យ ដឹងបន្តថា « ខណៈ ពេល ជិះ មក ដល់ ចំណុច កើតហេតុ ក្បែរផ្លូវ រថភ្លើង ជនសង្ស័យ ទាំង ២ នាក់ នោះក៏បង្អង់ល្បឿន ម៉ូតូ រួចជិះ ទៅ ជិតរូប គាត់ ( ស្ត្រី រងគ្រោះ ) ពេល នោះជនសង្ស័យ ក៏ លូកដៃ ទៅ ឆក់យកទូរស័ព្ទ មួយ គ្រឿង នៅក្នុង ហោប៉ាវ របស់ គាត់តែ មិនបាន សម្រេច ដោយសារ រូប គាត់ ចាប់ទាញ ដៃ និង ប្រវាយ ប្រតប់ គ្នា បណ្តាល ឲ្យ ម៉ូតូ ជនសង្ស័យ ជ្រុល ទៅ បុក ម៉ូតូ សណ្តោង រ៉ឺម៉ក ដឹក ពូក ដែល បើក នៅ ពីមុខ បត់ ឆ្លងផ្លូវ បន្ទាប់ មក ម៉ូតូ ជនសង្ស័យ ក៏ រេចង្កូត បន្ត ធ្លាក់ ចូលក្នុង ប្រឡាយទឹកតែ ម្ដង » ។ស្ត្រី រងគ្រោះ បាន ប្រាប់ ឲ្យ ដឹង បន្តទៀត ថា « ភ្លាម ៗ នោះ ជនសង្ស័យ ម្នាក់ បាន ធ្លាក់ ចូលទឹកបណ្ដាល ឱ្យ បាក់ជើង និង ឈ្លក់ទឹក សន្លប់ ស្ដូកស្ដឹង ហើយ ត្រូវបាន ប្រជាពលរដ្ឋ ស្រង់ មកដាក់ លើគោក ចំណែក ជនសង្ស័យ ម្នាក់ ទៀត ធ្លាក់ទឹក ដែរ តែខំប្រឹងរត់ ប៉ុន្តែ រត់ មិនរួច ក៏ ត្រូវ ពលរដ្ឋ ជិតខាង នាំគ្នា ចុះទៅ ស្វាគមន៍ ម្នាក់មួយដៃ មួយជើង បណ្តាល ឲ្យ ជនសង្ស័យ រូប នោះ រងរបួស ហើម ពេញ ផ្ទៃមុខតែ ម្ដង ។ក្រោយ ពេល កើតហេតុ សមត្ថកិច្ច មូលដ្ឋាន សង្កាត់ ចោមចៅ បាន ចុះ មកដល់កន្លែង កើតហេតុ រួច ឃាត់ខ្លួន ជនសង្ស័យ ម្នាក់ ដឹក យក ទៅ ប៉ុស្ដិ៍ នគរបាល រដ្ឋបាល សង្កាត់ ចោមចៅ ទី ៣ សួរនាំ បន្ត និង ទទួល ពាក្យបណ្តឹង ពី ជន រងគ្រោះ ដើម្បី ចាត់ការ បន្ត ទៅ តាម នីតិវិធី ផ្លូវច្បាប់ ចំណែក ជនសង្ស័យ ម្នាក់ ទៀត ដែល បាក់ជើង ម្ខាង ត្រូវ បាន កម្លាំង សង្គ្រោះ ៧១១ ដឹក យកទៅ សង្គ្រោះ បន្ទាន់ នៅមន្ទីរពេទ្យ រុស្ស៊ី ដើម្បី ព្យាបាលបន្ត ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖