ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងលាយឡំផ្គររន្ទះបានបាញ់បណ្តាលអោយសត្វគោ៤ក្បាលងាប់ភ្លាមៗ

ចែករំលែក៖

    ខេត្តបាត់ដំបង៖ សត្វគោចំនួន៤ក្បាលត្រូវបានងាប់ភ្លាមៗដោយសាររន្ទះបាញ់ ខណៈដែលម្ចាស់ចងឱ្យស៊ីស្មៅនៅលើដីវាលមួយកន្លែងក្នុងភូមិសាស្ត្ត្រស្រុកបាណន់។

   ប្រភពពលរដ្ឋនៅទីតាំងកើតហេតុបានប្រាប់អោយដឹងថា÷ ករណីរន្ទះបាញ់សម្លាប់សត្វគោរបស់កសិករអស់រហូតចំនួន៤ក្បាលនេះបានកើតឡើងនៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ត្រង់ចំណុចគ្រឹះខ្លុង ក្នុងភូមិបឹងប្រិយ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

   ម្ចាស់សត្វគោទាំង៤ក្បាលមានឈ្មោះ ស៊ឹម សាលឿន ភេទប្រុស អាយុ៤៦ឆ្នាំរស់នៅក្នុងក្រុមទី១៣ ភូមិបឹងប្រិយ ឃុំស្នឹង ស្រុកបាណន់។ 

     ពលរដ្ឋដដែលបន្តថា មុនពេលកើតហេតុម្ចាស់សត្វគោខាងលើបានដឹកគោទៅចងដើម្បីឱ្យស៊ីស្មៅនៅទីវាលចុងភូមិ។ លុះដល់ពេលរសៀលមេឃក៏ប្រែជាខ្មៅហើយធ្លាក់ភ្លៀង លាយឡំជាមួយខ្យល់កន្ត្រាក់ និងរន្ទះស្រាប់តែបាញ់មកលើសត្វគោទាំង៤ក្បាលបណ្តាលអោយងាប់ភ្លាមៗតែម្តង៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖