ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងជំនាញនគរបាលក្រុងប៉ោយប៉ែតកំពុងស្រាវជ្រាវរកជនសង្ស័យធ្វើសកម្មភាពចាក់បុរសម្នាក់រងរបួសធ្ងន់ក្នុងបន្ទប់ផ្ទះសំណាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ លោកអធិការនគរបាលក្រុងប៉ោយប៉ែតវរសេនីយ៍ឯកសៅ សារឿន បានបញ្ជាក់នៅព្រឺកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះថា កម្លាំងជម្នាញរបស់លោកកំពុងតែស៊ើបសួរនិងស្រាវជ្រាវប្រវត្តិរូបទៅជនសង្ស័យដែលជាមិត្តភក្ដិរបស់ជនរងគ្រោះបានធ្វើសកម្មភាពចាក់ជាច្រើនកាំបិតចុងស្រួចមកលើជនរងគ្រោះដែលស្នាក់នៅបន្ទប់ផ្ទះសំណាក់ដូចគ្នា។

  សូមបញ្ជាក់ថាៈ បុរសម្នាក់ត្រូវបានគេប្រទះឃើញមានស្នាមចាក់ចំនួន៧កាំបិតលើដងខ្លួននិងភ្លៅបណ្តាលឱ្យរបួសធ្ងន់នៅក្នុងបន្ទប់ផ្ទះសំណាក់នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ស្ថិតភូមិប៉ាលិលេយ្យ២ សង្កាត់.ក្រុងប៉ោយប៉ែត។

 បន្ទាប់ពីគេប្រទះឃើញមានស្នាមរងរបួសសមត្ថកិច្ចបានចុះធ្វើកំណត់ហេតុនិងសាកសួរព័ត៌មានលំអិតចំពោះម្ចាស់ផ្ទះសំណាក់។ បញ្ហាខាងលើនេះដែរម្ចាស់ផ្ទះសំណាក់វិមានសួរ បានទូរស័ព្ទប្រាប់ថា មានជនរងគ្រោះម្នាក់ត្រូវបានគេចាក់ហូរឈាមលើពូកសន្លប់ស្តូកស្តឹង នៅពេលទៅដល់ឃើញជនរងគ្រោះបានហូរឈាមមានស្លាកស្នាមត្រូវបានចាក់ចំនួន៧កាំបិតចំដងខ្លួននិងភ្លៅរបួសធ្ងន់ត្រូវបានសង្គ្រោះបន្ទាន់កាន់មន្ទីរពេទ្យក្រុងប៉ោយប៉ែត។

ក្រុមសង្គ្រោះបានបញ្ជាក់ថា៖ ជនរងគ្រោះដែលត្រូវបានគេចាក់បណ្តាលឱ្យរបួសធ្ងន់មានអាយុប្រមាណ១៨ទៅ១៩ឆ្នាំជាអ្នកសាក់រូបនៅក្រុងប៉ោយប៉ែត តែឪពុកម្តាយនៅរាជធានីភ្នំពេញ ហើយបានដឹងថាជនរងគ្រោះទើបចេញពីពន្ធនាគាររយៈពេល២ខែ ត្រូវបានគេចាក់បណ្តាលឱ្យរបួសធ្ងន់។តាមការពិនិត្យការសន្និដ្ឋានជនរងគ្រោះអាចមិត្តភក្តិចាក់ព្រោះនៅក្នុងបន្ទប់ផ្ទះសំណាក់មានគ្រែ២មានស្លាកស្នាមអ្នកដេកគ្រែមួយទៀតនិងគ្រែជនរងគ្រោះមានឈាមហូរជាប់លើពូកដែលត្រូវបានជនសង្ស័យចាក់មកលើជនរងគ្រោះរបួសធ្ងន់រហូតដល់សន្លប់មិនអាចសាកសួរព័ត៌មានបាន៕

ដោយ៖ វណ្ណា


ចែករំលែក៖