ព័ត៌មានទាន់ហេតុការណ៍៖

ហេតុអីបំពុលសង្គម ! ចូលចិត្តយកព័ត៌មានចាស់មកបង្ហោះ អោយសមត្ថកិច្ចរវល់ ?

ចែករំលែក៖

ភ្នំពេញ ៖ ករណីខ្លះ អ្នកលេង Facebook ម្ចាស់ផេកខ្លះជាដើម មេត្តាផ្ទៀងផ្ទាត់ ព័ត៌មាន អោយច្បាស់ មានមូលដ្ឋានសិនចាំបង្ហោះ ពីព្រោះការបង្ហោះ ទៅជារឿងបំពុលសង្គម ជាក់ស្តែងថ្ងៃនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញ សេចក្តីបកស្រាយបំភ្លឺព័ត៌មាន​ របស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាន​ សូមធ្វេីការបញ្ជាក់ជូនសាធារណ:ជនឲ្យបានជ្រាបថា​:នៅប៉ុន្មានម៉ោងមុននេះ ទាក់ទងទៅនឹងហ្វេសបុកផេកមួយឈ្មោះ Solo និងផេកមួយចំនួនទៀត ដែលបានយកព័ត៌មានចាស់ដែលកើតឡើងតាំង២០២១ មកធ្វេីការផុសឡើងវិញនាំឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។ ករណីនេះក៏ត្រូវបានដោះស្រាយបញ្ចប់រឿងរួចហើយផងដែរ។ ការយករូបភាពចាស់មកផុសឡើងវិញបែបនេះគឺមានបំណងចង់បំពុលសង្គម។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមឲ្យម្ចាស់ផេក ឬក៏ម្ចាស់គណនីហ្វេសប៊ុក ដែលយកករណីខាងលើមកបង្ហោះឡើងវិញនោះ ត្រូវបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់ បើពុំដូច្នោះទេសមត្ថកិច្ចនគរបាល​និងចាត់វិធានការតាមច្បាប់​ ៕

ដោយ ៖ សហការី


ចែករំលែក៖