ព័ត៌មានទាន់ហេតុការណ៍៖

គ្រូបង្វឹក Roma អាចនឹងចាកចេញពីក្លិបនេះនៅចុងបញ្ចប់រដូវកាល២០២៣-២០២៤

ចែករំលែក៖

លោក Jose Mourinho គ្រូបង្វឹកក្លិប AS Roma អាចនឹងចាកចេញពីក្លិបនៅលីកបាល់ទាត់កំពូលអ៊ីតាលី នៅចុងបញ្ចប់រដូវកាលនេះ។ អតីតគ្រូបង្វឹក Chelsea, Manchester United និង Tottenham Hotspur រូបនេះកំពុងស្ថិតក្នុងឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់ខ្លួនជាមួយ Roma ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាក។

បច្ចុប្បន្នគ្រូបង្វឹករូបនេះបាននាំក្រុមចូលជម្រើសកីឡាករថ្មីៗជាច្រើនក៏ដោយ ក៏ក្រុមជើងឯករង UEFA Europa League មួយនេះទើបតែឈ្នះបាន៥ប្រកួតប៉ុណ្ណោះក្នុងចំណោម១០ប្រកួតដំបូង នៅក្នុងក្របខណ្ឌ Serie A រដូវកាលនេះដែលការប្រកួតចុងក្រោយបានឈ្នះក្រុម Monza ១ទល់០។

តំណែងរបស់លោក Mourinho កំពុងស្ថិតនៅភាពមិនច្បាស់លាស់ ប្រសិនបើក្រុមរបស់លោកចាញ់ក្រុម Cagliari មុនពេល International Break ប៉ុន្តែនៅក្រោយការប្រកួតនោះពួកគេ បែរជាអាចទទួលជ័យជម្នះដោយលទ្ធផល ៤–១ បើទោះបីការចាប់ផ្តើមមិនសូវល្អរបស់ Roma ក៏ដោយ។

មានការរាយការណ៍ថា ឱកាសបន្តការងាររបស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោក Mourinho អាចចេញពីទឹកដី Stadio Olimpico នៅចុងរដូវកាលនេះហើយ ចំពេលមានទំនាក់ទំនងជាមួយនឹងការផ្លាស់ប្តូរទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

លោក Jose Mourinho ត្រូវបានទទួលការចាប់អារម្មណ៍ និងទាក់ទងពីក្លិប Al Hilal ផងដែរកាលពីរដូវក្តៅមុន ប៉ុន្តែក៏ត្រូវបានលោក Mourinho បដិសេធ។ ក្លិបនៅក្របខ័ណ្ឌ Saudi Pro League ត្រូវបានរំពឹងថា នឹងត្រៀមដាក់សំណើជាថ្មីម្តងទៀតទៅកាន់លោកជាមួយកិច្ចសន្យារយៈពេល២ឆ្នាំដោយនឹងទទួលបានប្រាក់ឈ្នួលប្រមាណ១០៤លានអឺរ៉ូ៕

ដោយ៖ ភារៈ(រូបភាព ៖ dailymail.com)


ចែករំលែក៖