ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ២៣ តុលា ចំនួន ២០ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៧នាក់(ស្រី ០៩នាក់)

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៤៧ នាក់(ស្រី ០៩នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២០ករណី ទូទាំងប្រទេសនៅថ្ងៃទី២៣ ខែតុលា ។

ក្នុងចំណោមជនសង្ស័យចំនួន ៤៧នាក់ រួមមាន ៖

ជួញដូរ ១ករណី ឃាត់ ១នាក់(ស្រី ០នាក់)

+រក្សាទុក ដឹកជញ្ជូន ១១ករណី ឃាត់ ២២នាក់(ស្រី ៤នាក់)

+ប្រើប្រាស់ ៨ករណី ឃាត់ ២៤នាក់(ស្រី ៥នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៣ ខែតុលា រួមមាន ៖

-មេតំហ្វេតាមីន(Ice) = ១០៦,១៧ក្រាម។

-មេតំហ្វេតាមីន(Wy) = ១៥,៦៩ក្រាម។

-កេតាមីន(Ke) = ២២,១០ក្រាម។

-អុិចស្តាសុី(mdma) = ៤៩,៦៣ក្រាម។

លទ្ធផលខាងលើ ០៩អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ០៩អង្គភាព

១ / មន្ទីរ៖ រក្សាទុក ៣ករណី ឃាត់ ៨នាក់ ស្រី ១នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ៩នាក់ ចាប់យកIce ៣,៩៤ក្រាម។

២ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។

៣ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៧០ក្រាម។

៤ / កណ្តាល៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

៥ / មណ្ឌលគីរី៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៤០ក្រាម។

៦ / រាជធានីភ្នំពេញ៖ រក្សាទុក ១ករណី ឃាត់ ៥នាក់ ស្រី ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យកIce ០,៣៦ក្រាម។

៧ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៩នាក់ ស្រី ៤នាក់។

៨ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ៣ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ចាប់យកIce ៨៦,៩០ក្រាម, Wy ១៥,៦៩ក្រាម, Ke ២១,០៥ក្រាម និងMDMA ៤៩,៦៣ក្រាម។

៩ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១០,៤៥ក្រាម។១នាក់ ចាប់យកIce ៧,៥៩ក្រាម។

PM : ១អង្គភាព

១ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣,៤២ក្រាម និងKe ១,០៥ក្រាម៕

ដោយ ៖ សហការី


ចែករំលែក៖