ខ្សែបម្រើប្រយុទ្ធ Jude Bellingham បានបន្តការចាប់ផ្តើមដ៏ត្រចះត្រចង់របស់គាត់ក្នុងរដូវកាលនេះជាមួយនឹងការរកបាន១គ្រាប់ទៀតដើម្បីជួយក្រុម Real Madrid ដណ្តើមបានជ័យជម្នះក្នុងក្របខ័ណ្ឌ Champions League លើទឹកដីក្រុម Braga ក្នុងលទ្ធផល២ទល់១ ដែលធ្វើឲ្យក្រុមខ្លាំងអេស្ប៉ាញមួយនេះបន្តកំណត់ត្រាឈ្នះ១០០ភាគរយក្នុង៣ប្រកួតនេះ។
បន្ទាប់ពីការស៊ុតបើកឆាកក្នុងតង់ទីមួយរបស់ Rodrygo ខ្សែបម្រើ Bellingham រកបាន១គ្រាប់បន្ថែមទៀតនៅនាទីទី៦១ជាមួយនឹងការស៊ុតបាល់បញ្ចូលទីយ៉ាងល្អ។ ខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះស៊ុតបាន១២គ្រាប់ក្នុង១៥ប្រកួតសម្រាប់ក្លិប និងប្រទេសនៅរដូវកាលនេះ។
កីឡាករ Alvaro Djalo រកបានមួយគ្រាប់មកវិញសម្រាប់ Braga ប៉ុន្តែ Real នៅតែរក្សាកំណត់ត្រាឈ្នះក្នុងពូល C ៣ប្រកួតជាប់គ្នា។ ខ្សែប្រយុទ្ធ Vinicius Junior គិតថាគាត់បានបន្ថែមគ្រាប់ទី៣នៅចុងម៉ោងសម្រាប់អ្នកទស្សនា ប៉ុន្តែការស៊ុតបាល់ររបស់គាត់ត្រូវបានគេច្រានចោល។ Rodrygo ក៏មានការខិតខំប្រឹងប្រែងក្នុងតង់ទី១ដែលមិនត្រូវបានអនុញ្ញាត ខណៈដែល Real Madrid បានបង្កើតឱកាសភាគច្រើននៅឯ Estadio Municipal de Braga ។
អារម្មណ៍សោកស្តាយមួយ បន្ទាប់ពីផ្ទុះកញ្ចែបញ្ចប់ម៉ោង ខណៈដែលខ្សែការពារ Antonio Rudiger របស់ Real Madrid ត្រូវបានមិត្តរួមក្រុម២-៣នាក់នាំទៅក្រៅទីលានដោយសារមានឧប្បត្តិហេតុជាមួយកីឡាករ Braga មួយចំនួន។ លទ្ធផលនេះមានន័យថា កំណត់ត្រាឈ្នះ១៤ដងនាំមុខក្រុមដោយទទួលបាន៩ពិន្ទុយ៉ាងល្អឥតខ្ចោះពីការប្រកួតបើកឆាកចំនួន៣របស់ពួកគេ ខណៈដែល Braga ស្ថិតនៅលេខ៣ដែលមាន៣ពិន្ទុ។ ក្រុមរបស់លោក Carlo Ancelotti មាន៣ពិន្ទុដាច់ពីក្រុមលេខ២ Napoli ដែលបានយកឈ្នះ Union Berlin ១-០ កាលពីថ្ងៃអង្គារដូចគ្នា។
ជាថ្មីម្តងទៀត Bellingham វ័យ២០ឆ្នាំបានបង្ហាញពីភាពខុសគ្នាសម្រាប់ Real Madrid។ អតីតខ្សែបម្រើរបស់ក្លិប Birmingham City រូបនេះដែលបានចូលរួមជាមួយក្រុម Los Blancos ពីក្លិប Borussia Dortmund នៅរដូវក្តៅនេះគឺមានសារៈសំខាន់ចំពោះតំបន់ប្រយុទ្ធរបស់ក្លិបអេស្ប៉ាញមួយនេះ។ គាត់ក៏មាន១១គ្រាប់ក្នុងការប្រកួតលីកចំនួន១២នៅរដូវកាលនេះ និងមួយគ្រាប់សម្រាប់ក្រុមអង់គ្លេស ខណៈដែលគាត់រក្សាការចាប់ផ្តើមដ៏ល្អរបស់គាត់ក្នុងជីវិតនៅទីក្រុង Madrid ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)