ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលដៅរបស់រាជរដ្ឋាភិបាល គឹធ្វើឱ្យចំណូលរបស់ពលរដ្ឋកើនឡើងខ្ពស់

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងថា ភាពរីកចម្រើនរបស់ប្រទេសមិនមែនសំដៅទៅលើអគារខ្ពស់ៗតែមួយផ្នែកនោះទេ សំដៅជារួមគឺចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលកម្មករ-និយោជិត នៅរោងចក្រសហគ្រាសចំនួន៣២ ក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ នៅក្នុងរាជធានីភ្នំពេញ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបន្តថា គោលដៅរបស់រាជរដ្ឋាភិបាល គឹធ្វើឱ្យចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង ទើបអាចវាយតម្លៃបានថា ប្រទេសជាតិរីកចម្រើនទៅបាន។ 

សម្ដេចធិបតីនាយករដ្ឋមន្ត្រី ថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាល មានចក្ខុវិស័យវែងឆ្ងាយដោយខិតខំធ្វើយ៉ាងណាប្រឹងប្រែងឲ្យសម្រេចនូវគោលដៅជំរុញកំណើនសេដ្ឋកិច្ចឲ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយទៅជាប្រទេសដែលមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ សម្តេចថា នេះការប្ដេជ្ញាចិត្តមួយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាអាចសម្រេចបាននៅពេលខាងមុខ៕

ដោយ ៖ សហការី


ចែករំលែក៖