ព័ត៌មានទាន់ហេតុការណ៍៖

អង្គភាពកាសែត​នគរវត្ត​ អញើញទស្សនា​ការបង្ហាញពីវត្ថុបុរាណដ៏មានតម្លៃ និងផ្នូររាជវង្សហាន​ នៅសារមន្ទីរក្រុងគួយកាំង​

ចែករំលែក៖

ទីក្រុង​គួយកាំង​-ចិន៖ ក្នុងដំណេីរទស្សនកិច្ចរបស់អង្គភាព​កាសែត​នគរវត្ត​ និងអ្នកសារព័ត៌មាន​ល្បីៗបស់​កម្ពុជា​ ព្រមទាំងអ្នកសារព័ត៌មានមកពីបណ្ដាប្រទេសអាស៊ាន អាជ្ញាធរ​ខេត្ត​ក្វាងស៊ី​ បានបង្ហាញនូវវត្ថុបុរាណដ៏មានតម្លៃ នៅឯសារមន្ទីរក្រុងគួយកាំង ខេត្តក្វាងស៊ី កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣​ ពោលគឺភាគច្រើនបានមកពីកំណាយផ្នូររាជវង្សហាន។ 

សូមជម្រាបជូនថា​ សារមន្ទីរក្រុងគួយកាំង ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៤ ដំបូងឡើយជាវិទ្យាស្ថាន Gui County Cul tural Relics Management Institute។ ក្នុងឆ្នាំ១៩៨៨ សារមន្ទីរនេះ ដដែលបានក្លាយជា សារ មន្ទីរ ថ្នាក់តំបន់មានឈ្មោះថាសារមន្ទីរ Guigang City Museum ហើយនៅឆ្នាំ១៩៩៦ ទើបត្រូវដំឡើងទៅជា សារមន្ទីរកម្រិតខេត្ត (Guigang City Museum)។

ក្នុងចំណោមវត្ថុបុរាណទាំងនោះ មានវត្ថុបុរាណវប្បធម៌ដ៏មានតម្លៃ ចំនួន ៧៧៣ឈុត និងបណ្ដុំវត្ថុបុរាណទូទៅ ចំនួន ១,១៣៧ឈុត។ វត្ថុបុរាណទាំងនេះភាគច្រើនបានមកពីការធ្វើកំណាយនៅទូទាំងទីក្រុង ហើយភាគច្រើន ជាវត្ថុបុរាណបានមកពីផ្នូររាជវង្សហាន ជាពិសេសគ្រឿងស្មូន និងសំរិទ្ធ។ ក្នុងចំណោម វត្ថុបុរាណរាជវង្សហានទាំងនេះទៀតសោត ផ្ទះធ្វើពីដីឥដ្ឋមានភាពលេចធ្លោជាពិសេស ដូចជាប្រាសាទ Eastern Han Dynasty Pottery Castle។

សារមន្ទីរនេះគ្រប់គ្រងដោយរដ្ឋផ្ទាល់ ហើយគ្រប់គ្រងបន្តដោយការិយាល័យវប្បធម៌ វិទ្យុ ទូរទស្សន៍ កីឡា និងទេសចរណ៍នៃក្រុងគួយកាំង ជាមួយការទទួលបានហិរញ្ញវត្ថុទាំងស្រុងពីរដ្ឋាភិបាលចិន។ សារមន្ទីរ បច្ចុប្បន្ន មានបណ្តុំវត្ថុបុរាណចំនួន ១,៩១០ឈុត ជាមួយនឹងវត្ថុបុរាណមានតម្លៃចំនួន ៤,៦៧២ឈុតផ្សេងទៀត។

សារមន្ទីរគួយកាំងនេះ បានបញ្ចប់ការសាងសង់ទាំងស្រុង និងបើកដំណើរការនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ដែលគ្របដណ្តប់លើផ្ទៃដី ៣៨៤៧.៦៥ ម៉ែត្រក្រឡា និងផ្ទៃតំបន់សំណង់ ១០,០០០ ម៉ែត្រក្រឡា រួមទាំងតំបន់តាំងពិព័រណ៍ទំហំ ៤,៨០០ម៉ែត្រក្រឡា ព្រមទាំងមានកន្លែងតាំងពិព័រណ៍ជាមូលដ្ឋាន ចំនួន ៣ ដូចជា៖ «Xijiang Pearl Ancient County Relics, Guigang Historical Relics Exhibition និង Guigang National Folk cultural Relics Exhibition។ 

គួរបញ្ជាក់ថា​ ផ្នូរនេះត្រូវបានចាត់ទុកថាជាផ្នូរមួយក្នុងចំណោមផ្នូរដែលត្រូវបានរក្សាទុកយ៉ាងល្អបំផុត និងធំជាងគេពីសម័យហានភាគខាងលិចដំបូងដែលបានរកឃើញនៅក្វាងស៊ីរហូតមកដល់ពេលនេះ។​ ផ្អែកលើការវិភាគរបស់អ្នកជំនាញ អ្នកបុរាណវត្ថុវិទូបានប៉ាន់ស្មានថា ម្ចាស់ផ្នូរទំនងជាមន្ត្រីជាន់ខ្ពស់ ឬជាអភិជននៃរាជវង្សហានភាគខាងលិច ដើមអាចកាន់តំណែងដូចជាប្រធានស្ថាប័នរដ្ឋាភិបាលក្នុងតំបន់ ឬព្រះអង្គម្ចាស់។ ផ្នូរនេះមានផ្ទុកនូវវត្ថុបុរាណដ៏អស្ចារ្យ និងចម្រុះនៃវត្ថុបុរាណជាង ១,០០០ ។ វត្ថុ​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​រួម​មាន គ្រឿង​ស្មូន គ្រឿង​សំរឹទ្ធ គ្រឿង​មាស ម្រ័ក្សណ៍ខ្មុក បន្ទះ​ឈើ និង​សូម្បី​តែ​គ្រាប់​រុក្ខជាតិ​បុរាណ។ អ្វី​ដែល​លេចធ្លោ​គឺ​សិល្បៈ​ហត្ថកម្ម​ដ៏​ប្រណិត​ដែល​បង្ហាញ​ឱ្យ​ឃើញ​នៅ​ក្នុង​វត្ថុ​បុរាណ​ជា​ច្រើន​ដែល​មាន​ចម្លាក់​ដ៏​ល្អិតល្អន់ និង​លំនាំ​លម្អ​។ ការបន្លិចពិសេសមួយគឺស្គរសំរិទ្ធជាមួយនឹងលំនាំ Flying-Egret ដែលបង្ហាញពីសិល្បៈដ៏អស្ចារ្យនៃសម័យកាលផងដែរ៕

ដោយ៖ ស​ តារា


ចែករំលែក៖