ខេត្តបន្ទាយមានជ័យ៖ បេក្ខជនក្នុងបញ្ជីប្រឡងបាក់ឌុបឆ្នាំ២០២៣មានចំនួន៦,១៦៨នាក់បើប្រៀបធៀបឆ្នាំ២០២២មានចំនួន៥,៧៦០នាក់កើនឡើង៤០៨នាក់ដែលបើកវិញ្ញាសារប្រឡងនៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកាឆ្នាំ២០២៣នៅមណ្ឌលវិទ្យាល័យសិរីសោភ័ណ។
ក្នុងឱកាសបើកវិញ្ញាសាមានលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ លោកជំទាវ រស់ សុផានី អភិបាលរងខេត្ត លោក កែ សួនសុភាព ប្រធានសហភាព សហព័ន្ធយុវជនខេត្ត និងមន្ត្រីACU។
លោក ឈូ ប៊ុនរឿង ប្រធានមន្ទីអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣នេះខេត្តបន្ទាយមានជ័យ មានបេក្ខជនក្នុងបញ្ជីមានចំនួន៦,១៦៨នាក់ស្រី៣,៣៧៧នាក់ក្នុងនោះចំណេះទូទៅចំនួន៥,០៨៤នាក់ស្រី២,៩០០នាក់ ស្វ័យរិនមានចំនួន៧៩៥នាក់ស្រី៤១៣នាក់ បំពេញវិជ្ជាមានចំនួន២៨៩នាក់ស្រី៦៤នាក់ ដែលមានមណ្ឌលប្រឡងចំនួន៨កន្លែងមានចំនួន២៣៣បន្ទប់។
លោកបានបញ្ជាក់ថា៖បើប្រៀបធៀបប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិភូមិឆ្នាំ២០២២នេះខេត្តបន្ទាយមានជ័យសម័យប្រឡងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនក្នុងបញ្ជីមានចំនួន៥,៧៦០នាក់ស្រី៣,១៥៨នាក់ អវត្តមានចំនួន១២៦នាក់ ដែលមានមណ្ឌលប្រឡងចំនួន៧កន្លែងនៅក្រុងសិរីសោភ័ណ។
ក្នុងឱកាសបើកវិញ្ញាសាប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ប្រឡងបាក់ឌុបនៅឆ្នាំ២០២៣នេះបេក្ខជនក្នុងបញ្ជីមានចំនួន៦,១៦៨នាក់បើប្រៀបធៀបឆ្នាំ២០២២មានចំនួន៥,៧៦០នាក់មានការកើនឡើងចំនួន៤០៨នាក់ស្រី២១៩នាក់ ថ្លែងអំណគុណចំពោះគណៈមេប្រយោគនិងមន្ត្រីACUហើយផ្តាំផ្ញើដល់បេក្ខជននិងបេក្ខនារីត្រូវខិតខំយកចិត្តទុកដាក់ក្នុងការប្រឡងទទួលបានជោគជ័យគ្រប់ៗគ្នា៕
ដោយ៖ វណ្ណា